
ភ្នំពេញ៖ ក្នុងខែមិថុនា ឆ្នាំ ២០១៩ នេះ ក្រសួងសាធារណការ និងដឹកជញ្ជូន ចាប់បានឡានដឹកលើសទម្ងន់រហូតដល់ ១៩៧ គ្រឿង និងពិន័យបានជាង ៤រយលានរៀល។
តាមការប្រកាសឲ្យដឹងពីលេខាធិការដ្ឋានរបស់គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្ត ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ កាលពីព្រឹកថ្ងៃទី ១២ ខែកក្ដដា នេះ បានបញ្ជាក់ថា ក្រោមការអនុវត្តយ៉ាងតឹងរឹងក្រសួង ចាប់បានរថយន្តដឹកទំនិញលើសទម្ងន់កម្រិតកំណត់ ចំនួន ១៩៧គ្រឿង និងពិន័យបានថវិកាសរុបចំនួន ៤២២,៧០០,០០០ រៀល។
យ៉ាងណាមិញ ការដឹងលើសទម្ងន់នៅខែមិថុនា មានចំនួនថយចុះចំនួន ២៤ គ្រឿង គឺពី ២២១ គ្រឿង ក្នុងខែឧសភា មក ១៩៧ គ្រឿង ក្នុងខែមិថុនា ឆ្នាំ២០១៩ ។ ក្នុងចំណោមរថយន្តដែលចាប់បាននោះ ផ្ទុកលើសទម្ងន់ចាប់ពី ៥តោន រហូតដល់ ២៨តោន៕