
ភ្នំពេញ៖ ថាមកសម្ដែងល្ខោន ដើម្បីស្វែងរកថវិកាជួយផ្គត់ផ្អង់ក្រុមល្ខោនដែលកំពុងខ្វះខាត អកុសល កំពុងត្រៀមឡើងសម្ដែងដោយទុកម៉ូតូនៅក្រោយឆាក ត្រូវចោរលួចលួចយកម៉ូតូទៅបាត់ សល់តែទឹកភ្លែក យំបណ្ដើរដាក់ពាក្យរៀបរាបបណ្ដើរនៅមុនប៉ូលិស។
ហេតុការនេះ បានកើតឡើងកាលពីថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០១៩ ម្សិលមិញនេះ នៅភូមិព្រៃល្វា សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជនរងគ្រោះមានឈ្មោះ ជីម សុធារី ភេទប្រុស អាយុ ២០ឆ្នាំ ជាសិល្បករល្ខោនបាសាក់ មានស្រុកកំណើតនៅ ភូមិស្វាយអាត់លើ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ដោយត្រូវឡើងមកសម្តែងល្ខោនបាសាក់នៅភូមិ-ឃុំកើតហេតុខាងលើនេះ បានរយៈមួយសប្តាហ៍មកហើយ ដើម្បីរៃអង្គាសថវិកាផ្គត់ផ្គង់ក្រុមល្ខោនដែលកំពុងខ្វះខាត។
តួឯកល្ខោនបាសាក់ដែលរងគ្រោះត្រូវចោរលួចយកម៉ូតូបានបាននិយាយថា លោកមានតែម៉ូតូមួយគ្រឿងហ្នឹង ដើម្បីជិះ ឥឡូវចោរលួចបាត់ទៀត។ ជាមួយគ្នានេះ លោកសូមឲ្យបងប្អូន ជួយរកផង ក្រែងប្រទះភ្នែកនៅទីណា ដោយ ម៉ូតូដែលបាត់ម៉ាក Honda Dream ១២៥ ស៊េរីឆ្នាំ ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ ១CZ-៨៨៥៧៕