
ភ្នំពេញ៖ រឿងសំរាម ៨៣ កុងទឺន័រ ដែលត្រូវគេផ្លុងចោលកាលពីប៉ុន្មានមុន ពេលនេះបានដឹងរឿងច្បាស់ហើយ គឺក្រុមហ៊ុមចិន ដែលមានភាគហ៊ុនខ្មែរ ជាអ្នកនាំមក។ នេះ បើតាមការបញ្ជារបស់លោក គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ នៅរសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ នេះ។
លោក គុណ ញឹម បានឲ្យដឹងថា បន្ទាប់ពីការស្រាវជ្រាវសមត្ថកិច្ចបានរកឃើញថា ក្រុមហ៊ុនចិន និងមានភាគហ៊ុនខ្មែរដែលកំពុងធ្វើអាជីវកម្មនៅប្រទេសកម្ពុជា ជាអ្នកនាំចូលសំរាមប្លាស្ទិក ទាំង ៨៣ កុងទឺន័រ ទម្ងន់ប្រមាណ១,៦០០តោន មកពីសហរដ្ឋអាមេរិក និងប្រទេសកាណាដា។
លោក គុណ ញឹម បានបញ្ជាក់យ៉ាងដូច្នេះថា «ក្រុមហ៊ុនចិន និងមានភាគហ៊ុនខ្មែរខ្លះ ដែលជាក្រុមហ៊ុននាំចូលសំរាមទាំងអស់នេះឈ្មោះ Chungyuen ហើយសប្តាហ៍ក្រោយ ខ្ញុំនឹងកោះហៅភាគីក្រុមហ៊ុនមកសាកសួរ ដើម្បីធ្វើការផាកពិន័យ និងបញ្ជាឲ្យដឹកជញ្ជូនត្រឡប់ទៅប្រទេសដើមវិញ»៕