
ភ្នំពេញ៖ ដើម្បីពង្រឹងការងារគម្រោងឲ្យមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានសម្រេចប្តូរសមាសភាពមន្ត្រីគម្រោង RAMP II ដែលកំពុងត្រួតពិនិត្យ និងគ្រប់គ្រងការងារស្ថាបនា ចំនួន ៧ រូប ចាប់ពីបង្គោលគីឡូម៉ែត្រ PK136 – PK300។
សមាសភាពមន្ត្រីគម្រោងដែលត្រូវផ្លាស់ប្ដូរទាំង ៦រូប រួមមាន៖
– ប្រធានក្រុមទីប្រឹក្សាបច្ចេកទេស ១រូប
– អនុប្រធានក្រុមទីប្រឹក្សាបច្ចេកទេស ១រូប
– សមាជិកក្រុមទីប្រឹក្សាបច្ចេកទេស ៤រូប
ការផ្លាស់ប្ដូរនេះ ក្រោយក្រសួងបានរកឃើញថា មានចំណុចមួយចំនួន នៅមានការខ្វះខាត ដែលតម្រូវឲ្យក្រុមហ៊ុន ដោះស្រាយជាបន្ទាន់ ទើបក្រសួង អាចទទួលយកបាន។ ក្នុងនោះ កំណាត់ផ្លូវជាតិលេខ៧ ចាប់ពីបង្គោលគីឡូម៉ែត្រ PK136 – PK300 នឹងត្រូវប្តូរពីកៅស៊ូពីរស្រទាប់ DBST ទៅជាបេតុងកៅស៊ូ AC ហើយពង្រីកតួផ្លូវពី ៧ម ទៅ ១១ម (កៅស៊ូ AC ១០ម)។
សូមជម្រាបជូនថា ផ្លូវជាតិលេខ៧នេះមានប្រវែងសរុបចំនួន ៤៦០,៨៣០គីឡូម៉ែត្រ ជាប្រភេទបេតុងកៅស៊ូ (AC) ចាប់ពីស្គន់ ផ្លូវជាតិលេខ៦ (PK ៧៥+០០០) ដល់ត្រពាំងគ្រៀល (ព្រំដែនកម្ពុជា-ឡាវ) ក្នុងនោះប្រវែងចំនួន ២៧៥,៥៦០គីឡូម៉ែត្រត្រូវបានជួសជុលធ្វើឱ្យប្រសើរឡើងវិញចាប់ពីបង្គោលគីឡូម៉ែត្រលេខ១៣៦ ដោយប្រើប្រាស់ថវិកាអន្តរ ជាតិសរុបចំនួន៦៩,៨២លានដុល្លារអាមេរិក៕