
ក្លឹប Arsenal បំបែកកំណត់ត្រាគួរឲ្យភ្ញាក់ផ្អើលនៃការផ្ទេរកីឡាករខ្សែបម្រើស្លាប Nicolas Pepe របស់ក្លឹបបារាំង Lille ក្នុងតម្លៃ ៧២ លានផោន។ វីដេអូក្លីបមួយត្រូវបានបែកធ្លាយ ខណៈដែល Nicolas Pepe កំពុងថតម៉ូដែល ឲ្យក្លឹបកំាភ្លើងធំ Arsenal ។
Nicolas Pepe បានបំបែកកំណត់ត្រារបស់កីឡាករខ្សែប្រយុទ្ធ Aubameyang ដោយក្លឹបArsenal ទិញក្នុងតម្លៃ ៥៦លានផោន ពីក្លឹបBorussia Dortmund កាលពីពេលកន្លងទៅ។
បើយោងតាម SunSport បានបញ្ជាក់ថា ក្លឹប Arsenal បានទិញខ្សែបម្រើរបស់ជម្រើសជាតិ Ivory Coast អាយុ ២៤ឆ្នាំ ក្នុងតម្លៃដ៏ថ្លៃបំផុតនៃកាបំបែកកំណត់ត្រារបស់ក្លឹប៕