
ខ្សែប្រយុទ្ធអាហ្សង់ទីនអាចនឹងទៅលេងអោយក្រុម មាន់ខ្នាយមាស Tottenham ដែលមានមូលដ្ឋានក្លឹបស្ថិតនៅភាគខាងជើងនៃទីក្រុង London មុនថ្ងៃបើករដូវកាលថ្មីនៃក្របខ័ណ្ឌ Premier League ដែលនឹងចាប់ផ្ដើមចុងអាទិត្យនេះ។
បើយោងតាមគេហទំព័រវើបសាយ Goal បានអោយដឹងថា Juventus បានយល់ព្រម ជាមួយក្លឹប Tottenham ក្នុងតម្លៃខ្លួន ៧០លានផោនស្មើនិង ៧៨លានដុល្លារដើម្បីដេញថ្លៃទិញខ្សែប្រយុទ្ធវ័យក្មេង Paulo Dybala។
កីឡាករ Dybala ត្រូវបានកំណត់អោយពិភាក្សាជាមួយ Spur ជុំវិញលក្ខខណ្ឌនៃកិច្ចសន្យា ដើម្បីផ្លាស់ប្ដូរទៅលេងនៅក្របខណ្ឌ Premier League ដែលនឹងខិតជិតមកដល់។
គួររំលឹកផងដែរថា កីឡាករវ័យ ២៥ឆ្នាំរូបនេះ ក្លាយជាកំពូលកីឡាករម្នាក់របស់ក្លឹប Juventus ចាប់តាំងពីផ្ទេរមកពីក្លឹប Palermo កាលពីឆ្នាំ២០១៥ ថែមទាំងជួយអោយក្លឹបឈ្នះពានរង្វាន់ Italia Serie A បួនរដូវកាលជាប់ៗគ្នា៕