លោក យ៉ាម រេត កីឡាករជើងចាស់ គុនខ្មែរ បានទទួលមរណភាពហើយព្រោះតែ…

ភ្នំពេញ៖ ប្រដាល់សេរី រឺក្បាច់គុនប្រដាល់ខ្មែរ គឺជាប្រភេទក្បាច់ចំបាំងរបស់ប្រទេសខ្មែរ និង​ជា​កីឡាមួយ​ដ៏​មាន​ការ​ពេញនិយមបំផុតក្នុងប្រទេសកម្ពុជាយើង មិនថាចាស់ឬក្មេងនោះឡើយ។

ប្រដាល់សេរីបានក្លាយជាកីឡាមួយក្នុងចំនោមកីឡាជាតិរបស់ប្រទេសកម្ពុជារបស់យើង និង​តំណាង​ជាអត្ដសញ្ញាណរបស់ជាតិខ្មែរថែមទៀតផង។ដោយឡែក​នាខណៈមុននេះបន្ដិច ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩ ដំនឹងដ៏សែនក្រៀមក្រំ​មួយ​បាន​ប្រាប់​ឲ្យ​ដឹង ពីមរណភាពកីឡាករម្នាក់ បានស្លាប់បាត់បង់ជីវិត ដោយយោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក Sport/ កីឡា News បានប្រាប់ឱ្យដឹងថា៖”ដំណឹងដ៏ក្រៀមក្រំ កាលពីថ្ងៃទី០៧ ខែ​សីហា ឆ្នាំ២០១៩ កីឡាករជើងចាស់ គុន​ខ្មែរ យ៉ាម រេត ទទួលមរណៈភាព​ហើយ​ប្រហែល​ម៉ោង​៥​កន្លះ​ល្ងាច ដោយ​រោគ​គាពាធ (រលាកទងសួតនិងទឹកដក់ក្នុងខួរល្បាល) ប្រសិន​បើ​បងប្អូន​ចង់​ជួយ​រំលែក​ទុក្ខ​ក៏​ដូច​ជាចង់​ជួយ​ជា​ថវិកា​សូម​ទាក់ទង​តាមរយៈគ្រួសារសពតាម​រយៈលេខទូរសព្ទ​ប្រពន្ធ​សព្វ ឈ្មោះ ធារី 0974296317”៕
ប្រភព៖ ហ្វេសប៊ុក