
កាលពីយប់រំលងអាធ្រាត្រថ្ងៃទី១០ ខែសីហា វេលាម៉ោង ២ មានការប្រកួតបាល់ទាត់ជើងទី១ នៃក្របខ័ណ្ឌបាល់ទាត់កំពូលអង់គ្លេស រវាងក្លឹប Liverpool បើទ្វារផ្ទះ ស្វាគមន៍ចំណូលថ្មីដែលទើបឡើងពីក្របខ័ណ្ឌលីកទី២របស់អង់គ្លេស Championship ក្លឹប Norwich City។
ការប្រកួតរយៈពេល៩០នាទី Liverpool បានយកឈ្នះ Norwich City លទ្ធ៤-១។ គ្រាប់ដំបូងរបស់ Liverpoolជាគ្រាប់បាល់សយរបស់ Norwich City ដែលកីឡាករ Grant Hanley បានធ្វើឲ្យចូលទីខ្លួនឯង នៅនាទី៧ គ្រាប់ទីពីរស៊ុតបញ្ចូលទីដោយកីឡាករ Mohamed Salah នៅនាទី ១៩ គ្រាប់ទី៣ ស៊ុតបញ្ចូលទីដោយកីឡាករ Virgil Van Dijk នៅនាទី២៨ និងគ្រាប់ទីបួនស៊ុតបញ្ចូលទីដោយកីឡាករ Divock Origi នៅនាទី៤២។ ចំណែកឯក្លឹប Norwich City អាចរកបានត្រឹមតែមួយគ្រាប់ប៉ុណ្ណោះ ស៊ុតបញ្ចូលទីនៅតង់ទី២ដោយកីឡាករ Teemu Pukki នៅនទី៦៤។
បញ្ចប់ជុំទី១ក្លឹប Liverpool ទទួល៣ពិន្ទុឈរលើកំពូលតារា English Premier Leagueបណ្ដោះអាសន្ន ខណៈដែលក្រុមដទៃនឹងធ្វើការប្រកួតនៅយប់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យនេះផងដែរ។
ទស្សនាវីដេអូហាឡាខាងក្រោមនេះ៖