
កាលពីយប់មិញ Chelsea និង Liverpool ជាគូប្រជែងនៅ Premier Leagueត្រូវប្រឈមមុខដាក់គ្នានៅពាន UEFA Super Cup នៅវេលាម៉ោង២រំលងអាធ្រាត្រ។
តោខៀវត្រូវប្រជែងពានខាងលើបន្ទាប់ពីលើកពាន Europa League ខណៈដែរ Liverpool គឺជាជើងឯក UEFA Champions League កាលពីរដូវកាលមុន។
ការប្រកួតបញ្ចប់ ៩០នាទីក្រុមទាំងពីរស្មើគ្នាលទ្ធផល ១-១ Chelsea ជាអ្នកនាំមុខមុនមួយគ្រាប់នៅតង់ទី១ នាទី៣៦ ស៊ុនបំប៉ោងសំណាញ់ដោយកីឡាករ Olivier Giroud ចូលដល់តង់ទី២ នៃនាទី៤៨ Sadio Mane រកបានមួយគ្រាប់វិញអោយ Liverpool តាមស្មើ ។
ឈានចូលដល់ការបន្ថែមម៉ោង ១៥នាទីពីរដង Liverpool ជាអ្នកនាំមុខវិញម្តង ស៊ុតបញ្ចូលទី នៅនាទី ៩៥ ធ្វើសម្រេចដោយកីឡាករ Sadio Mane ប៉ុន្តែ Chelsea តាមស្មើវិញដោយបាល់ពិន័យប៉េណង់ទីនៅនាទី ១០១ បំប៉ោងសំណាញ់ដោយកីឡាករ Jorginho។ លុះដក់គ្រាប់បាល់ប៉េណង់ទីកាត់ក្តីចាញ់ឈ្នះ Liverpool យកឈ្នះ Chelsea ៥-៤។ ជាចុងក្រោយ ក្លឹប Liverpool ជាអ្នកគ្រង់តំណែង ពានរង្វាន់ UEFA SUPER CUP នៅឆ្នាំ២០១៩នេះ៕
ទស្សនាវីដេអូហាយឡាយខាងក្រោមនេះ៖