
កីឡាករប្រដាល់គុណខ្មែរ ចាន់ រតនា កើតក្នុងជុំរំជនភៀសខ្លួននៅដែនដីថៃ មានអាយុ ៣៣ឆ្នាំ ឪពុករបស់ខ្លួនឈ្មោះ លោក ចាន់ ប៊ុនធឿន គឺជាគ្រូក្លឹបបង្ហាត់យុទ្ធគុនខម និងគុនខ្មែរ បាននាំឲ្យពិភពលោកស្គាល់គុនខ្មែរកាន់តែច្បាស់។
ខណៈដែរ បច្ចុប្បន្នកីឡាករវ័យ៣៣ រូបនេះកាន់តែមានឈ្មោះល្បីបោះសំឡេងលើឆាកអន្តរជាតិ ជាពិសេស សង្វៀន ONE CHAMPIONSHIP ដ៏ល្បីទូទាំងពិភពលោក។ ដោយសារកាលពីពេលថ្មីៗនេះ រតនាបានវាយឈ្នះជើងខ្លាំងគុយបា Gustavo Balart ដោយពិន្ទុនៅសង្វៀន ONE: DREAMS OF GOLD ក្នុងលក្ខខណ្ឌប្រកួត Mixed Martial Arts កាលពីថ្ងៃសុក្រទី ១៦ ខែ សីហា នាប៉ុន្មានថ្ងៃមុននេះ ដែលរៀបចំនៅក្រុងបាងកកប្រទេសថៃ។
ក្នុងនាមជាគ្រូបង្ហាត់ប្រដាល់គុនខ្មែរនៅរាជធានីភ្នំពេញ បានធ្វើឲ្យមហាជនដែលស្រឡាញ់វិស័យកីឡាប្រដាល់ភ្ញាក់ផ្អើលគ្រប់ៗគ្នា ហើយពោលពាក្យសរសើរមិនដាច់ពីមាត់លើបណ្តាញសង្គម ថា«រតនាជាកីឡាករល្អ ដែរមានសមត្ថភាពគ្រប់គ្រាន់ដើម្បីប្រកួតប្រជែង និងជាកីឡាករមានក្រុមសីលធម៌ខ្ពស់ក្នុងអំឡុងពេលប្រកួតលើឆាកអន្តជាតិ»។
សូមបញ្ជាក់ថា គិតមកដល់ពេលនេះរតនាធ្លាប់មានប្រវត្តិប្រកួតនៅ ONE ចំនួន ១០ដង ដោយទទួលលទ្ធផលឈ្នះ ៧ដង និងចាញ់ ៣ដង។ អ្វីដែលគួរឲ្យចាប់អារម្មណ៍គឺ ៣ ប្រកួត ចុងក្រោយកីឡាករគុណខ្មែររបស់កម្ពុជាមិនធ្លាប់ស្គាល់ពាក្យថាចាញ់លើឆាកប្រដាល់អន្តរជាតិ។ ដូច្នេះបានធ្វើឲ្យវិស័យកីឡាប្រដាល់គុនខ្មែរមានប្រជាប្រិយភាពកាន់តែខ្លាំង៕ សូមទស្សនាវីដេអូប្រកួតចុងក្រោយរបស់កីឡាករកម្ពុជាខាងក្រោមនេះ៖