
អតីតកំពូលកីឡាករប្រដាល់ដ៏ល្បីរបស់ប្រទេសកម្ពុជា លោក អេ ភូថង បានធ្លាក់ខ្លួនឈឺធ្ងន់កាលពីថ្ងៃទី១៩ ខែសីហា កាលពីប៉ុន្មានថ្ងៃមុននេះ នាំឲ្យមហាជនជាច្រើនភ្ញាក់ផ្អើលជាខ្លាំងបន្ទាប់ពីលឺដំណឹងនេះ។
បើយោងតាមបទសម្ភាសន៍មួយ ជាមួយនិងភរិយារបស់លោក អេ ភូថង បានបញ្ជាក់ថា «គាត់ ពិតជាមានជម្ងឺធ្ងន់ធ្ងរ ដូចជា សម្ពាធឈាមធ្លាក់ចុះខ្លាំង រលាកទងសួត ឡើងអាស៊ីដខ្លាំងធ្វើឲ្យជើងរបស់គាត់មិនអាចលាកើត ដក់ទឹកក្បាលជង្គង់និងឈឺខ្លាំង ថែមទាំងមានមេរោគឆ្លងជាដើម។ល។»។
គួរបញ្ជាក់ថា នៅពេលនេះលោក អេ ភូថង កំពុងស្ថិតនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់នៅឡើង ទោះបីជាគាត់បានដឹងខ្លួនឡើងវិញហើយក្តី៕