
ការប្រកួតប្រដាល់មិត្តភាពកម្ពុជា ថៃ របស់ស្ថានីយទូរទស្សន៍ ETVកាលពីថ្ងៃ អាទិត្យម្សិលមិញនេះ កីឡាករប្រដាល់សេរីគុនខ្មែររបស់កម្ពុជា សុខ ធី បង្ហាញវត្តមានជាថ្មី ដោយត្រូវឡើងប្រកួតជាមួយនិងកីឡាករប្រដាល់គុនថៃ ឡាគី ផាណាកន នៅលើសង្វៀន EK PHNOM Arena។
ការប្រកួត៥ទឹក ប៉ុន្តែគូនេះ ធ្វើបានតែ៣ទឹកប៉ុណ្ណោះ ដោយទឹកទី១និង២ កីឡាករទាំងពីរសម្រុកគ្នាទៅវិញទៅមក តែឈានដល់ទឹកទី៣ សុខ ធី វាយសម្រុកយ៉ាងខ្លាំងលើកីឡាករថៃ ផាណាកន ដោយប្រើកណ្ដាប់ដៃវាយធ្ងន់ៗ លើធុងទឹករបស់គូប្រកួត ធ្វើឲ្យកីឡាករថៃមិនអាចទ្រាំបានត្រូវសន្លប់ត្រឹមទឹកទី៣នេះតែម្តង។
គួរបញ្ជាក់ថា បច្ចុប្បន្ន សុខ ធីកំពុងតែឡើងកូតខ្លាំងលើសង្វៀនក្នុងប្រទេសកម្ពុជា ដោយទទួលបានជ័យជំនះប៉ុន្មានប្រកួតជាប់ៗគ្នា៕
សូមទស្សនាការប្រកួតរបស់សុខ ធីទាំងអស់គ្នា៖