សូមអបអរសាទរ! កីឡាករតៃក្វាន់ដូ ប៉ាល់ ជីវ័ន្តទទួលបានមេដាយមាសកម្រិតពិភពលោក

សូមអបអរសាទរដល់កីឡាករតៃក្វាន់ដូកម្ពុជា កីឡាករ ប៉ាល់ ជីវ័ន្ត ដែលបានទទួលបានមេដាយមាសកម្រិតពិភពលោកពីការប្រកួត 21st ITF (Taekwon-Do World Championship) 2019 (International Taekwon-Do Federation)

នៅទីក្រុង Plovdiv ប្រទេសប៊ុលហ្គារី (Bulgaria) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៤ ខែសីហា ដល់ ថ្ងៃទី ៣០ ខែ សីហា ឆ្នាំ ២០១៩។ នេះគឺជាមោទនភាពថ្មីមួយទៀតដែលកូនខ្មែរបានដណ្តើមយកមេដាយមាសកម្រិតពិភពលោកជូនដល់ជាតិមាតុភូមិ។

សូមជូនពរកីឡាករកីឡាការនីកម្ពុជា សូមព្យាយាមហ្វឹកហាត់បន្ថែមដើម្បីឆ្ពោះទៅរកភាពជោគជ័យក្នុងការធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម (SEA GAME) ក្នុងឆ្នាំ ២០២៣៕