
ភ្នំពេញ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា កាលពីថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០១៩ នេះ បានបង្ហាញឈ្មោះកីឡាករជាផ្លូវការចំនួន ៣៥ រូប ត្រូវបានគ្រូបង្វឹកកោះហៅមកចូលរួម ការប្រកួត FIFA World Cup Qatar ឆ្នាំ២០២២ វគ្គជម្រុះ Preliminary Joint Qualification ជុំទី ២។
ក្នុងចំណោមបញ្ជីឈ្មោះកីឡាករចំនួន ៣៥ រូប នោះ យើងបានសង្កេតឃើញថា បានបាត់ឈ្មោះកីឡាករល្បីៗចំនួន ៣ រូប រួមមាន កីឡាករខ្សែបម្រើប្រយុទ្ធ ចាន់ វឌ្ឍនាកា កីឡាករខ្សែប្រយុទ្ធ ប្រាក់ មុន្នីឧត្តម និងខ្សែបម្រើកណ្ដាល ធារី ចន្ថាប៊ីន។
ទាក់ទិននឹងការបាត់ឈ្មោះនេះដែរ ធ្វើឲ្យមហាជនមានភាពងឿងឆ្ងល់ជាខ្លាំង ថាហេតុអ្វីគ្រូបង្វឹកកម្ពុជា លោក ហុងដា និងលោក ហ្វីឡិច មិនដាក់ឈ្មោះកីឡាករទាំងនោះចូលទៅ។ យ៉ាងណាមិញ យើងនៅមិនទាន់ទទួលបានព័ត៌មាន និងមូលហេតុនៃការមិនបញ្ចូលឈ្មោះកីឡាករទាំង ៣ រូបនៅឡើយទេ ខណៈកម្ពុជានឹងត្រូវបើកទ្វាផ្ទះស្វាគមន៍ កីឡាករដែលមកពីហុងកុង នៅថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ៦៖៣០ នាទីល្ងាច នៅពហុកីឡាដ្ឋានជាតិនេះហើយ៕
បញ្ជីឈ្មោះកីឡាករចំនួន ៣៥ រូបនៅខាងក្រោមនេះ៖