
ក្លឹបយក្ស PSG កំពុងតែជួបប្រទះបញ្ហាកីឡាករមួយចំនួន ដូចជាលើការផ្ទេររបស់លោក ឧញ្ញា Neymar ទៅកាន់ក្លឹបអ្នកមានបុណ្យ Barcelona វិញ និងខ្សែប្រយុទ្ធសំខាន់ Edinson Cavani និងខ្សែប្រយុទ្ធ Kylian Mbappé កំពុងជួបបញ្ហារបួស។ ប៉ុន្តែយប់មិញក្លឹប PSG នៅតែរកបាន៣ពិន្ទុក្រៅដី ដោយទទួលជ័យជំនះលើក្លឹប Metz លទ្ធផល ២-០ យ៉ាងងាយស្រួល។
ក្លឹប PSG អាចរកបាន២គ្រាប់ ដោយកីឡាករពីររូប រួមមាន ខ្សែបម្រើ Angel Di Maria នៅនាទីទី ១១ ដោយគ្រាប់បាល់ពិន័យប៉េណង់ទី និងខ្សែប្រយុទ្ធ Eric Maxim Choupo Moting នៅនាទីទី៤៣ សរុប៩០នាទី ក្លឹប PSG ឈ្នះ Metz ២-០។ ដូច្នេះក្លឹប PSG រកបាន ៣ពិន្ទុបន្ថែមក្នុងចំនោម៤ប្រកួតឈ្នះ៣ចាញ់ ១ មាន៩ពិន្ទុ ឈរលំដាប់លេខ១ នៃតារាលីកកំពូលបារាំងបណ្ដោះអាសន្ន៕
ទស្សនាវីដេអូហាឡាយខាងក្រោមនេះ៖