
កាលពីរដូវកាលមុខនៃតារាពិន្ទុលីកកំពូលអង់គ្លេស English Premeir League រដូវកាលឆ្នាំ ២០១៨-១៩ សរុបមានចំនួន៣៨ប្រកួត ក្លឹបទាំង២ ប្រជែងគ្នាយ៉ាងស្វិតស្វែងរួមមានក្លឹប Liverpool និងក្លឹប Man City។
ក្លឹប Liverpool ឈរលេខ២ រងជើងឯកមាន ៩៧ពិន្ទុ និង Man City ជាម្ចាស់ជ័យលាភីលើកពានរង្វាន់ EPL មាន៩៨ពិន្ទុ ពោលខុសគ្នាត្រឹមតែមួយពិន្ទុប៉ុណ្ណោះ។
ចូលមកដល់រដូវកាលថ្មី ២០១៩-២០ ក្លឹបទាំងពីរខាងលើ នៅតែប្រជែងគ្នាដដែល។ ក្លឹប Liverpool លេង ៤ប្រកួត មិនស្គាល់ពាក្យថាចាញ់មាន ១២ ពិន្ទុឈរលេខ១ លើកំពូលតារាបណ្ដោះអាសន្ន ចំណែកក្លឹប Man City ក៏មិនទាន់ស្គាល់ពាក្យថាចាញ់ដែរ ៤ប្រកួត ឈ្នះ៣ ស្មើ១ មានត្រឹមតែ១០ពិន្ទុតែប៉ុណ្ណោះឈរលេខ២ ចាញ់ពិន្ទុក្លឹប Liverpool ២ពិន្ទុ។
ខណៈយប់មិញក្លឹបខ្លាំងទាំង២ សុទ្ធតែទទួលជ័យជំនះលើគូរប្រជែងរបស់ខ្លួន ដោយក្លឹប Man City ឈ្នះ Brighton ៤-០ និង ក្លឹប Liverpool ឈ្នះ Burnley ៣-០ ក្រៅផ្ទះ។ សរុបជារួមក្លឹបទាំងពីរនៅតែជាគូរប្រជែងដ៏អស្ចារ្យនៅ EPL រដូវកាល២០១៩-២០នេះ៕
ទស្សនាវីដេអូហាឡារបស់ក្លឹបទាំងពីរនៅខាងក្រោមនេះ
ក្លឹប Man City ឈ្នះ Brighton ៤-០
ក្លឹប Liverpool ឈ្នះ Burnley ៣-០ ក្រៅផ្ទះ