
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងត្រូវប្រកួតជាមួយក្រុមហុងកុងនៅថ្ងៃស្អែក នាពហុកីឡាដ្ឋានជាតិវេលាម៉ោង៦:៣០នាទី។
យ៉ាងណាមិញ មានយុវតីមួយក្រុមមានគ្នាច្រើននាក់ តៀមខ្លួនរួចជាស្រេច នឹងយកពេលវេលាផ្ទាល់ខ្លួនទៅគាំទ្រលើកទឹកចិត្តជម្រើសជាកម្ពុជានាល្ងាចស្អែកផងដែរ។
ខណៈដែលលោក ហុងដា ក៏បានអំពាវនាវលើបណ្តាញសង្គម Instagram របស់ខ្លួនថា «យើងពិតជាត្រូវការអ្នកគាំទ្រដើម្បីលើកទឹកចិត្តកូនក្រុមជាខ្លាំង ក្នុងអំឡុងពេលប្រកួត»។ ដូច្នេះសូមទស្សនិកជនដែលចូលចិត្ត ស្រឡាញ់កីឡាបាល់ទាត់ កុំភ្លេចចូលរួមទស្សនាដោយផ្ទាល់ទាំងអស់គ្នា៕