
ភ្នំពេញ៖ ម្សិលមិញនេះ អ្នកចាត់ការទូទៅក្រុមគោព្រៃកម្ពុជា និងជាគ្រួបង្វឹកក្រុមជម្រើសជាតិកម្ពុជា លោក Keisuke Honda បានបង្ហោះសារស្នើឲ្យអ្នកគាំទ្រចូលរួមទស្សនាការប្រកួតរវាងកម្ពុជា និងហុងកុង ឲ្យច្រើន ដើម្បីផ្ដល់ជាកម្លាំងចិត្តឲ្យកីឡាករទាំងអស់អាចទទួលជ័យជម្នះលើការប្រកួត។
តាមររយៈសារតែត្រូវបង្ហោះក្នុងបណ្ដាញសង្គម Instagram លោក Keisuke Honda សរសេរថា “Cambodian National Team has been improving a lot. All players play for all people in Cambodia. Please support them”។ «ដែលមានន័យថា ក្រុមជម្រើសជាតិ ត្រូវបានពង្រីងសមត្ថភាពល្អជាងមុនហើយ។ កីឡាករទាំងអស់លេង ដើម្បីប្រជាជនកម្ពុជា ទាំងអសគ្នា។ ដូច្នេះ សូមចូលរួមគាំទ្រពួកគេឲ្យបានច្រើន។»
គួរដឹងដែរថា ប្រកួតជម្រុះពានរង្វាន់ FIFA World Cup Qatar 2022 ជុំទី២-តំបន់អាស៊ី ដោយត្រូវប្រកួតជាមួយក្រុមជម្រើសហុងកុងថ្ងៃទី០៥ ខែកញ្ញា និងជួបក្រុមជម្រើសជាតិបារ៉ែននាថ្ងៃទី១០ ខែដដែលនៅលើទីលានពហុកីឡដ្ឋានជាតិ។ សម្រាប់បេសកកម្មចូលរួមប្រកួតជម្រុះ FIFA World Cup Qatar 2022 ជុំទី២-តំបន់អាស៊ីនេះ ក្រុមគោព្រៃកម្ពុជាស្ថិតក្នុងពូល C ជាមួយក្រុមខ្លាំងៗ ៤ ក្រុមទៀតរួមមានក្រុមជម្រើសជាតិអ៊ីរ៉ង់, អ៊ីរ៉ាក់, បារ៉ែន និងក្រុមជម្រើសហុងកុង។ ការប្រកួតនឹងធ្វើឡើង ២ជើងក្នុងដី និងក្រៅដីរហូតដល់ខែមិថុនា ឆ្នាំ២០២២ ទើបបញ្ចប់ ដើម្បីចម្រាញ់យកក្រុមខ្លាំងឡើងវគ្គបន្ដ៕