
បរទេស៖ កំពូលកីឡាករខ្សែបម្រើប្រយុទ្ធ Lion Messi អាចនឹងចាកចេញពីក្លឹប Barca ដោយគ្មានតម្លៃខ្លួន ដោយសារតែផុតកុងត្រានៅក្នុងរដូវកាលនេះ។
បើយោងតាមរយៈសារព័ត៌មានកីឡា El Pais របស់អេស្ប៉ាញបានបញ្ជាក់ថា៖ «វិរៈបុរស Nou Camp ត្រូវបានក្លឹប Barca យល់ព្រមឲ្យគាត់ចាកចេញនៅបញ្ចប់រដូវកាល នាខែមិថុនា »។
ខណៈដែល Messi បានបន្តកុងត្រា ៨ដង តាំងពីឆ្នាំ ២០០៥ ដល់ឆ្នាំ ២០១៧ ជាមួយនិងក្លឹប Barca ហើយបន្ថែមកុងត្រាបណ្ដោះអាសន្ន៣រដូវកាលទៀត ពោលពីឆ្នាំ២០១៨ -២០២១ ក្នុងកុងត្រានោះក្លឹប Barca បានអនុញ្ញាតអោយ Messi អាចចាកចេញគ្រប់រដូវកាល។
យ៉ាងណាមិញគេរំពឹងថា ម្ចាស់ពានរង្វាន់ Ballon d’or ៥សម័យកាល នឹងមិនលេងនៅក្លឹបនៅតំបន់អឺរ៉ុបឡើយ។
ដោយកីឡាករវ័យ ៣២ឆ្នាំ រូបនេះនឹងផុតកុងត្រានៅឆ្នាំ២០២១ ខណៈដែល Messi ធ្លាប់បានបង្ហាញចំណាប់អារម្មណ៍ថានឹងវិលត្រឡប់ទៅកាន់ក្លឹបកំណើតវិញ ជាមួយក្លឹបចាស់ Newell’s Old Boys នៅប្រទេសអាហ្សង់ទីន៕