
ជំនួបការប្រកួតមិត្តភាពរវាងក្រុមបាល់ទាត់ជម្រើសជាតិ Brazil និង ក្រុមបាល់ទាត់ជម្រើសជាតិ Colombia បានបញ្ចប់មុននេះបន្តិច លទ្ធផលត្រឹមស្មើ។
ខណៈ កីឡាករ Neymar រកបាន១គ្រាប់អោយក្រុម Brazil តាមស្មើ ក្រុម Colombia នៅនាទីទី ៥៨ វិញ បញ្ចប់ ៩០នាទី លទ្ធផលស្មើ ២-២ ។ ក្នុងរយៈពេល៩០នាទី មានការស៊ុតបញ្ចូលទី៤គ្រាប់ ដោយក្រុម Brazil ស៊ុតបាន២គ្រាប់ ធ្វើសម្រេចដោយកីឡាករ Casemiro និង កីឡាករ Neymar នៅនាទីទី ១៩ និង ៥៨ ចំណែកក្រុម Colombia ស៊ុបចូល២គ្រាប់វិញដោយកីឡាករ Muriel Fruto នៅទីទី ២៥ និង ៣៤។
យ៉ាងណាមិញ លទ្ធផលត្រឹមស្មើគ្នានេះ មិនមែនជារឿងវិជ្ជមានសម្រាប់ក្រុមប្រទេស Brazil ឡើយ ដោយគ្រូបង្វឹកដាក់បញ្ចូលកំពូលកីឡាករល្បីៗ លេងឲ្យក្លឹបធំៗនៅតំបន់អឺរ៉ុប តែវាជារឿងវិជ្ជមានសម្រាប់កីឡាករ Neymar អាចរកគ្រាប់បាល់ បន្ទាប់ពីជាពីរបួស៕
សូមទស្សនាវីដេអូហាឡាយខាងក្រោមនេះ៖