
ជំនួបវគ្គទី១ រវាងក្លឹបយក្សបារាំង ប៉ះក្លឹបយកអេស្ប៉ាញ Paris Saint-Germain (PSG) បើទ្វាផ្ទះស្វាគមន៍ Real Madrid យប់មិញ នៃព្រឹត្តិការណ៍ប្រកួតបាល់ទាត់ UEFA Champions League ក្នុងពូល A។
បញ្ចប់៩០នាទីក្លឹប PSG លុតក្លឹប Real Madrid ៣-០ ខណៈដែលអតីតកីឡាករ Real Madrid ខ្សែបម្រើប្រយុទ្ធឆ្នើម Angel Di Maria ស៊ុតបំប៉ោងសំណាញ់២គ្រាប់ នៅនាទីទី ១៤ និង ៣៣ ជិតបញ្ចប់ការប្រកួតនៅនាទីទី៩០ ខ្សែការពារស្ដាំ Thomas Meunier រកបាន ១គ្រាប់ បន្ថែមទៀត។
លទ្ធផលនេះ ធ្វើឲ្យក្លឹប Real Madrid កំពុងតែជួបសុបិនអាក្រក់ក្រោមការដឹកនាំរបស់ លោក Zinedine Zidane ក្នុងព្រឹត្តិការណ៍ដ៏សំខាន់មួយនេះ។
គួរបញ្ជាក់ថា ពូល A មានក្លឹប៤ ធំៗ រួមមាន ក្លឹប PSG ក្លឹប Real Madrid ក្លឹប Club Brugge និងក្លឹប Galatasaray។ ខណៈដែលលទ្ធផងយប់មិញ ក្លឹប PSG ទទួលបាន ៣ពិន្ទុ ឈ្នះក្លឹប Real Madrid ៣-០ ឈរលេខ១បណ្តោះអាសន្ន ក្លឹប Real Madrid ស្ថិតនៅលេខ៤បាតតារាង ចំណែងក្លឹប Club Brugge លេងស្នើនិងក្លឹប Galatasaray ០-០ ទទួលបានម្នាក់១ពិន្ទុឈរលេខ២ និង៣។
ទស្សនាវីដេអូសុ៊តបញ្ចូលទីខ្លីៗខាងក្រោមនេះ៖