
ភ្នំពេញ៖ ក្នុងជំនួបរវាងក្លឹបបឹងកេត និងក្លឹបវីសាខា កីឡាករខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាការ បានធ្វើឲ្យអ្នកគាំទ្ររំភើប ជាមួយនឹងការរកគ្រាប់បាល់ Hat-Trick បានរហូត ៣ គ្រាប់តែឯង ខណៈលទ្ធផលចប់ការប្រកួតក្លឹបបឹងកេត បានយកឈ្នះក្លឹបវីសាខា ៤-០។
ចាន់ វឌ្ឍនាកា រកបាន ៣ គ្រាប់ម្នាក់ឯង នៅនាទី ៦ នាទី នាទី ៣៨ និងនាទី ៤៨ មួយគ្រាប់ទៀត រកបានដោយកីឡាករ ម៉ុន វណ្ណដា នៅនាទី ៤៥ សម្រាប់ម៉ោងបន្ថែមក្នុងតង់ទី១។ ជាមួយគ្នានេះ វឌ្ឍនាកា ស្ទើរតែរកបាន ១ គ្រាប់ទៀត ប៉ុន្តែបែរជាទាត់បាល់ទៅប៉ះបង្គោលទីទៅវិញ ស្របពេលរូបគេ បានញាក់ដាច់អ្នកចាំទី សល់ត្រឹមខ្សែការពារមួយរូបប៉ុណ្ណោះ។
ករណីនេះ បានធ្វើឲ្យអ្នកគាំទ្រនាំគ្នាហួសចិត្ត ដែលអ្នកខ្លះថាគាត់ដូចជាទាត់លេងៗម៉េចក៏មិនដឹង ព្រោះតាមសមត្ថភាព ខ្សែប្រយុទ្ធ រូបនេះ អាចស៊ីផុយ ហើយអាចរកបានគ្រាប់បាល់បន្ថែមមួយទៀត ជូនក្លឹប។ យ៉ាងណាមិញ ក្លឹបបឹងកេត បានឡើងទៅវគ្គផ្ដាច់ព្រ័ត្រ ជាលើកដំបូងនៃប្រវត្តិសាស្ត្ររបស់ក្លឹប។
សូមបញ្ជាក់ថា ក្លឹបបឹងកេត និងត្រូវប៉ះជាមួយក្លឹបព្រះខ័នរាជស្វាយរៀង ខណៈដែលក្លឹប ក្លឹបព្រះខ័នរាជស្វាយរៀង បានយកឈ្នះ ក្លឹបភ្នំពេញក្រោនដោយគ្រាប់បាល់ប៉េណង់ទីកាត់សេចក្ដីឈ្នះចាញ់ ៥-៤ កាលពីម្សិលមិញ។ ដូច្នេះក្លឹបទាំងពីរនេះនឹងត្រូវជួបគ្នា ដើម្បីដណ្ដើមពានរង្វាន់វគ្គផ្ដាច់ព្រ័ត្រ Hun Sen Cup នាពេលខាងមុខនេះ៕
ក្លឹប បឹងកេត ៤-០ ក្លឹបវីសាខា
ក្លឹបព្រះខ័នរាជស្វាយរៀង ០-០ ក្លឹប ភ្នំពេញក្រោន