
ពាក្យចចាមអារ៉ាម៖ ប្រធានក្លឹប Real Madrid លោក Florentino Perez ចង់ទិញយកខ្សែប្រយុទ្ធមាន់ខ្នាយមាស Tottenham មកកាន់ពហុកីឡាដ្ឋាន Santiago Bernabeu នៃប្រទេស អេស្ប៉ាញ នៅឆ្នាំក្រោយ។ បើយោងតាម Don Balon។
ខណៈដែលប្រធានក្លឹបរូបនេះកំពុងតែព្រួយបារម្ភ ចំពោះភាពទន់ខ្សោយនៃខ្សែប្រយុទ្ធ ក្រោមការដឹកនាំក្រុមរបស់អ្នកចាត់ការទូទៅលោក Zinedine Zidane នាពេលបច្ចុប្បន្ន ដោយមើលឃើញខ្សែប្រយុទ្ធជម្រើសជាតិអង់គ្លេសដើម្បីយកមកដោះស្រាយនៅតំបន់ទន់ខ្សោយមួយចំនួននៃតំបន់ប្រយុទ្ធរបស់ Real Madrid។
សូមបញ្ជាក់ថា បច្ចុប្បន្នខ្សែប្រយុទ្ធមាន់ខ្នាយមាសរកបាន ៤គ្រាប់ ក្នុងការបង្ហាញខ្លួន ៦លើកគ្រប់ការប្រកួត៕