កីឡាករប្រដាល់កម្ពុជា ២ រូប នឹងត្រូវហោះទៅវៃកីឡាករជប៉ុនដល់ផ្ទះ នៅខែក្រោយ

កីឡាករគុនខ្មែរ ចាន់ សំអាត និង ឡុង ឡាយ នឹងត្រូវឡើងវៃជាមួយនឹងកីឡាករប្រដាល់ជប៉ុន ដល់ផ្ទះ ក្នុងកម្មវិធី ONE Warrior Series 8 ដែលត្រៀមរៀបចំឡើងនៅទីក្រុង Tokyo ក្នុងមជ្ឈមណ្ឌល Bellesalle Shibuya Garden នៅថ្ងៃទី ៥ ខែតុលា ឆ្នាំ ២០១៩ ក្នុងវិញ្ញាសានៃការប្រកួត MMA។

កីឡាករគុនខ្មែរទាំងពីរស្ថិតក្នុងក្លឹប Cambodia Top Team ដោយកីឡាករ ចាន់ សំអាត ប៉ះជាមួយ Hikaru Yoshino ក្នុងគូទី៧ និង ឡុង ឡា ប៉ះជាមួយ Asuka Tsubaki ក្នុងគូទី១០។ កីឡាករ ចាន់ សំអាត ធ្លាប់បានចូលរួមប្រកួតក្នុងកម្មវិធីនេះ បាន ៧ ដង ឈ្នះ២ ចាញ់៥ និងស្មើ០ ចំណែក កីឡាករជប៉ុន Hikaru Yoshino ធ្លាប់ប្រកួត ៨ ដង ឈ្នះ៧ ចាញ់ ១ ស្មើ០។ បើយោងទៅតាមការប្រកួតរបស់កីឡាករទាំងពីរ គឺ Hikaru Yoshio ស្ថិតក្នុងលំដាប់ថ្នាក់ទី ៤៥ ចំណែកឯកីឡាករកម្ពុជា នៅលំដាប់ថ្នាក់ទី ១២៦ ដូច្នេះកីឡាករជប៉ុន មានភាគរយឈ្នះច្រើនជាងកម្ពុជា។

ចំពោះកីឡាករ ឡុង ឡា វិញ គឺធ្លាប់បានចូលរួមប្រកួតបានតែ ១ ដងប៉ុណ្ណោះ ជាមួយលទ្ធផលឈ្នះ ដោយឡែកកីឡាករ Asuka Tsubaki វិញ ធ្លាប់បានប្រកួត ២ ដង ឈ្នះ១ ចាញ់១។ ពួកគេទាំង ២ មានប្រវត្តិប្រកួត និងចំណាត់ថ្នាក់ប្រហាក់ហែលគ្នា។

បើមើលទៅលើប្រវត្តិនៃការប្រកួត កីឡាករជប៉ុនទាំង ២ ហាក់មានប្រៀបលើកីឡាករកម្ពុជា ច្រើន ប៉ុន្តែអ្វីៗក៏អាចប្រែប្រួលដែរ អាស្រ័យលើតិចនិកប្រកួតលើសង្វៀនតែប៉ុណ្ណោះ៕