
គ្រូបង្វឹកកាំភ្លើងធំ Arsenal បានមើលឃើញកីឡាករវ័យក្មេងមួយរូបដែលមានសមត្ថភាពដើម្បីជំនួសដំណែងខ្សែបម្រើស្លាបសញ្ជាតិអាល្លឺម៉ង់ Mesut Ozil បន្ទាប់ពីក្លឹប Arsenal ឈ្នះ ក្លឹប Standard Liege ដែលជាជ័យជំនះជើងទី២ នៃព្រឹត្តិការណ៍ប្រកួតជម្រុះ Europa League នៅតំបន់អឺរ៉ុប។
ខ្សែបម្រើស្លាបសញ្ជាតិអាល្លឺម៉ង់រូបនេះ មិនត្រូវបានដាក់បញ្ចូលឈ្មោះនៃចំនួនកីឡាករទាំង ១៨រូប ឡើយ ដោយក្លឹប Arsenal លេងឈ្នះក្លឹប Standar Liege ៤-០ កាលពីយប់មិញ។ ហើយការប្រកួតរវាងក្លឹប Arsenal និង ក្លឹប Manchester United លទ្ធផល ១-១ ក៏មិនមានវត្តមាន តារាបាល់ទាល់អាល្លឺម៉ង់ផងដែរ។
ខ្សែបម្រើវ័យ ៣០ឆ្នាំ ទទួលបានប្រាក់ខែច្រើនជាងគេរូបនេះ ត្រូវបានបាត់បង់សេចក្ដីទុកចិត្តពីគ្រូបង្វឹក លោក Emery ដោយបង្ហាញខ្លួនបានតែពីរលើកប៉ុណ្ណោះ នារដូវកាលថ្មីនេះ។
ខណៈដែរគ្រូបង្វឹកក្លឹបកាំភ្លើងធំ Arsenal កំពុងតែមើលឃើញខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល វ័យ១៨ឆ្នាំ ដែលបានទិញមកពីប្រទេសប្រេស៊ីលនៃក្លឹប Ituano Futebol Clube (SP) ក្នុងតម្លៃខ្លួនជិត ៧លានផោន កាលពីរដូវក្តៅ ដោយរកបាន២គ្រាប់កាលពីយប់មិញ ទទួលបាន៣ពិន្ទុដោយងាយ មាន ៦ពិន្ទុ ឈរលើកំពូលតារានៃពូល F។
យ៉ាងណាមិញគ្រូបង្វឹកសញ្ជាតិអេស្បាញ រូបនេះ បានបញ្ជាក់ថា ជំនួបក្នុងក្របខ័ណ្ឌ English Premier League រវាងក្លឹប Arsenal និង Bournemouth នាចុងសប្ដាហ៍នេះ នឹងមានជម្រើសកីឡាករទាំង ១១រូប ដ៏ល្អបំផុត ដើម្បីយកជ័យជម្នះអោយទាល់តែបានលើគូប្រកួត៕