លោក Ancelotti គ្រូ​បង្វឹករបស់ក្លឹប ​Napoli ចាប់​អារម្មណ៍​ Ibrahimovic

គ្រូ​បង្វឹក​សញ្ជាតិ​អ៉ីតាលី​ ​កំពុង​តែ​លេង​សើច​ជាមួយ​នឹង​ស៊ុប​ភើ​ស្តា​ សញ្ជាតិ​ ស៊ុអ៊ែត​ Ibrahimovicចំពោះ​ការ​ចាប់​អារម្មណ៍​នៃ​ការ​វិលត្រឡប់​មក​កាន់​លីគ​កំពូល​អ៉ីតាលី​វីញ​នៃ​ក្រប​ខណ្ឌ Serie A។​​

លោក Acelotti បាន​និយាយ​បែប​លេង​សើច​ថា​នឹង​ហៅ Ibrahimovic មក​កាន់​ក្លឹប Napoli ខណៈ​ដែល ក្លឹប​នេះ​យក​ជ័យជំនះ​លើ​គូរ​ប្រជែង​ ក្លឹប​ Hellas Verona ២-០ កាល​ពី​ថ្ងៃ​សៅរ៍​។

​តារា​បាល់ទាត់​ប្រចាំ​ក្លឹប​ LA Galaxy កីឡាករ​ Ibrahimovic អាយុ​ ៣៨​ឆ្នាំ ក៏​ធ្លាប់​លើក​ឡើង​ថា​នឹង​មាន​ឱកាស​ត្រឡប់​ទៅលេង​នៅ​ក្រប​ខណ្ឌ​ Serie A សារ​ជា​ថ្មី​ ដែល​ជា​ការ​ចាប់​អារម្មណ៍​របស់​លោក Acelotti។

អតីត​កីឡាករ​ខ្សែប្រយុទ្ធ​ ដ៏​ល្បី​ របស់​ក្លឹប​ Juventus Inter និងAC Milan កីឡាករImbrahimovic ធ្លាប់​ស៊ុត​បញ្ចូល​បាន ​២០​គ្រាប់​ក្នុង​មួយ​រដូវ​ការ​នៅ​អ៉ីតាលី អំឡុង​ពេល​សម្ភាសន៍​ជា​មួយ​ Gazzetta dello Sport ។ សូម​បញ្ជាក់​ថា​ ខ្សែប្រយុទ្ធ​វ័យ​ជ្រែ​រូប​នេះ​ បាន​ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​នៅ MLS ដោយ​បង្ហាញ​ខ្លួន ៣០​លើក​ រក​បាន​២៩​គ្រាប់​។