
កាលពីពេលថ្មីៗនេះ កំពូលកីឡាករប្រដាល់សកលដ៏ល្បីឈ្មោះទូទាំងពិភពលោក Manny Pacquiao បានចេញវីដេអូខ្លីបខ្លីតែខ្លឹមត្រឹម២៨វិនាទីប៉ុណ្ណោះ ក្នុងគោបំណងដើម្បីសងសឹកជាមួយនឹង កីឡាករប្រកួតមិនដែលចាញ់សោះ Floyd Mayweather ម្តងទៀត។
យោងតាមរយៈវីដេអូខ្លីបដែលបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការ របស់កំពូលកីឡាករប្រដាក់ហ្វីលីពីនក៏នោះគឺឃើញវត្តមានដ៏ពិសេសរបស់មហាសេដ្ឋីចិន Jack Ma ផងដែរ។
វីដេអូនេះ លោក Jack Ma ដើរតួជាអ្នកប្រដាល់ ឯកីឡាករ Manny Pacquiao គឺជាគ្រូបង្វឹក ព្រមទាំងបោះពាក្យសម្ដីបែបកំប្លែងឌឺទៅកាន់ Mayweather ថា« Manny Pacquiao: Mayweather បើសិនជាអ្នកចង់វាយជាមួយខ្ញុំពិតមែន។ បើសិនជាអ្នកចង់បង្ហាញសមត្ថភាពពិតមែន។ មិត្តភ័ក្ដិរបស់ខ្ញុំ Jack Ma គឺជាសមាជិកក្រុមខ្ញុំ។ Jack Ma: ខ្ញុំនឹងកំដរអ្នកគ្រប់ពេលវេលា គ្រប់ទីកន្លែង។ ខ្ញុំជាសមាជិក Manny។ Manny Pacquiao :ត្រឹមត្រូវណា។ »
សូមរំលឹកផងដែរថា Many Pacquiao ធ្លាប់ប្រកួតចាញ់ដោយពិន្ទុ ក្រោមថ្វីដៃ កីឡាករ Floyd Mayweather នៅលើទឹកដីប្រទេសអាមេរិក ខណៈដែលពេលនោះមានរឿងកើតទុក្ខមិនសុខចិត្ត ពីកីឡាករ Many មិនសាកសមណាអាជ្ញាកណ្ដាលកាត់ក្តីអោយកីឡាករអាមេរិកស្បែកខ្មៅ Floyd Mayweather ឈ្នះនោះឡើយ៕