
កាលពីយប់មិញ ក្រុមហង្សក្រហម Liverpool បើទ្វាផ្ទះស្វាគមន៍ក្រុមកាំភ្លើងធំ Arsenal នៃព្រឹត្តិការណ៍ប្រកួតជម្រុះពានរង្វាន់ League Cup របស់អង់គ្លេស។ ក្រុមកាំភ្លើងធំ Arsenal បានធ្លាក់ចេញពីពានរង្វាន់ League Cup ក្រោយពីចាញ់ក្រុម Liverpool ដោយបាល់ប៉េណាល់ទី ៥-៤ ក្រោយស្មើគ្នា៥-៥ម៉ោងលេង។
ស្មើគ្នានេះ តម្រូវឱ្យពួកគេត្រូវទាត់កាត់សេចក្ដីដោយបាល់ប៉េណាល់ទី។ ក្នុងនោះ ក្រុម Liverpool ដែលជាម្ចាស់ផ្ទះស៊ុតចូលទាំង៥គ្រាប់តែម្ដង ខណៈដែល Arsenal វិញ មិនចូល១គ្រាប់ ធ្វើឱ្យលទ្ធផល Liverpool ឈ្នះប៉េណាល់ទី ៥-៤ ។ សរុបការប្រកួតនេះទៅ ក្រុម Liverpool ឈ្នះ ១០-៩ លើក្រុម Arsenal បើគិតទាំងប៉េណាល់ទីកាត់សេចក្ដីនេះ៕