
បរទេស៖ ក្រុម Liverpool ឈ្នះក្រុម Genk ២-១ ទទួលបាន ៣ពិន្ទុ បន្ថែម ជំនួបជុំទី៤ នៅពូល G នៃវគ្គជម្រុះ UEFA Champion League កាលយប់មិញ។
ក្រុមហង្សក្រហម Liverpool នៅតែបន្តជ័យជំនះ រក្សាភាពខ្លាំងរបស់ខ្លួនក្រោមការដឹងនាំរបស់ អ្នកចាត់ការទូទៅ សញ្ជាតិអាល្លឺម៉ង់ Juergen Klopp ដោយយកឈ្នះ ក្រុមមកពីប្រទេស បែលហ្ស៊ិក ២ទល់នឹង ១ យកដំណែងកំពូលតារាង លេខ១ នៃពូល G ខណៈដែលក្រុម Napoli បានត្រឹមស្មើនឹងគូរប្រជែង ក្រុម Salzburg ទទួលបានម្នាក់មួយពិន្ទុប៉ុណ្ណោះ។
យោងតាមលទ្ធផលខាងលើ ក្រុម Napoli ស្ថិតក្នុងលំដាប់ថ្នាក់លេខ ២ ចាញ់ ក្រុម Liverpool ១ពិន្ទុ។ ចំពោះក្រុម២ទៀត ក្នុងពូល G ក្រុមSalburg នៅលំដាប់លេខ៣ និង ក្រុមGenk នៅលំដាប់លេខ៤ នៃលទ្ធផលជំនួបជុំទី៤នេះ៕