មានដឹងអត់! ចង់ធ្វើដំណើរ Free! Free! ទៅមើលការប្រកួតបាល់ទាត់រវាងកម្ពុជា និងម៉ាឡេស៊ី ត្រូវធ្វើបែបម៉េច?

នៅថ្ងៃស្អែកនេះ ក្រុមកីឡាបាល់ទាត់របស់ព្រះរាជាណាចក្រកម្ពុជា និងធ្វើការប្រកួត​ជាមួយក្រុមកីឡាបាល់ទាត់ប្រទេស ម៉ាឡេស៊ី ដែលនឹងត្រូវធ្វើឡើង នៅថ្ងៃទី​១០ ខែកញ្ញា ចាប់ពីម៉ោង ៦:៣០ល្ងាច នាពហុកីឡាដ្ឋានជាតិអូឡាំ​ពិក។ ជាមួយគ្នានេះ ក្រុមហ៊ុនផ្តល់សេវាកម្មកក់ការធ្វើដំណើរតាមរយៈ​ទូរស័ព្ទ​ចល័តមួយបានផ្ដល់នូវកម្មវិធីពិសេសមួយ ដើម្បីចូលរួមគាំទ្រក្រុមកីឡាបាល់ទាត់ ដោយធ្វើការបញ្ចុះតម្លៃ និងធ្វើដំណើរ Free! Free! សម្រាប់អ្នកដែលចង់ទៅទស្សនាការប្រកួតផ្ទាល់។

តាមការចុះផ្សាយក្រុមហ៊ុន Grab​ បានឲ្យដឹងថា៖ សម្រាប់អ្នកស្នេហាវិស័យកីឡាបាល់ទាត់ និងអ្នកគាំទ្រទាំងអស់ដែលមានបំណងចង់ចូលរួមទស្សនា​ការប្រកួត​ អាចធ្វើដំណើរជាមួយ ហ្រ្គេប(Grab) ដោយគ្រាន់តែបញ្ចូលកូដ ‘CAMFAN’ ដើម្បីទទួលបានការបញ្ចុះតម្លៃរហូតទៅដល់ ១២០០០ រៀល សម្រាប់​ការធ្វើដំណើរ ៣ដងដំបូង (សម្រាប់អ្នកប្រើប្រាស់ថ្មី ដែលមានសុពលភាពរហូតដល់ថ្ងៃទី ៣០ ខែកញ្ញា)។ ក្នុងសម្រាប់អតិថិជនដែលធ្លាប់ប្រើប្រាស់សេវារបស់ ហ្រ្គេប(Grab) អាចបញ្ចូលកូដ ‘LOVECAM’ ដើម្បីទទួលបានការបញ្ចុះតម្លៃ​៣០% រហូតដល់ ៦០០០ រៀល សម្រាប់ការធ្វើដំណើរ ២ ដង (សុពលភាពប្រើប្រាស់រហូតដល់ថ្ងៃទី១០ ខែកញ្ញា)។​

សម្រាប់ការប្រកួតនោះទៀតសោត ប្រសិនបើក្រុមកីឡាបាល់ទាត់របស់ព្រះរាជាណាចក្រកម្ពុជានឹង ​ទទួលបានជ័យជំនះ ហ្រ្គេបនឹងធ្វើការបញ្ចុះតម្លៃជាពិសេសរហូតទៅដល់ ៨០០០រៀលក្នុងការធ្វើដំណើរម្តង ដើម្បីអបអរសាទរជ័យជំនះនេះ៕