Liverpool កាន់​តែ​ខ្លាំង 22 ប្រកួត​នៅ PMLមិន​ដែល​ស្គាល់​ពាក្យ​ថា​ចាញ់ ខណៈ​ដែល​ស៊ី Man U 2-0 ផុយ ​កាល​ពី​យប់​មិញ

0

ក្រោម​ការ​ដឹង​នាំ​របស់​អ្នក​ចាត់​ការ​ទូទៅ Jurgen Klopp បាន​ធ្វើ​ឲ្យ​ក្រុម​ Liverpool មាន​ការ​រីក​ចម្រើន​យ៉ាង​ខ្លាំង​ទាំង​ប្រព័ន្ធ​លេង​ និង​ការ​ដាក់​កីឡាករ​លេង​អោយ​​ត្រូវ​ចំណុច​នៃ​ផ្នែក​នីមួយ​ៗ​ លើ​វាល​ស្មៅ​ពណ៌​ខៀវ​។

ក្នុង​ចំណោម 22ប្រកួត ​ក្នុង​ក្របខ័ណ្ឌ​ English Premier Leage ក្លឹប Liverpool ឈ្នះ 21 និង​ស្មើ1 ប្រកួត​ប៉ុណ្ណោះ ទាំង​ក្នុង​នឹង​ក្រៅ​ដី ឈរ​លេខ 1 លើ​កំពូល​តារាង​មាន 64ពិន្ទុ លើ​ក្រុម​លេខ 2​ Manchester City រហូត​ដល់​ 16​ពិន្ទុ​ មានត្រឹមតែ 48ពិន្ទុ​ប៉ុណ្ណោះ។ ខណៈ Liverpool ស៊ី​ក្រុម​ខ្លាំង Machester United 2-0 កាល​ពី​យប់មិញ​។

គួរ​បញ្ជាក់​ថា ម្ចាស់​ពាន​រង្វាន់ Champion Leage កាល​ពី​ឆ្នាំ​មុន​ មាន​សង្ឃឹម​ 100 % ថា​នឹង​លើ​ពាន​រង្វាន់​ Premier Leage ក្នុង​ឆ្នាំ​នេះ​។