Tiger Street Football 2020 Avatar FC គ្រងជើងឯកមណ្ឌលកំពង់ស្ពឺ ក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់

0

កាលពីថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២០ ការប្រកួតបាល់ទាត់ Tiger Street Football 2020 រដូវកាលទី៨ មណ្ឌលទី១ ខេត្តកំពង់ស្ពឺ ដែលមានក្រុមចូលរួមប្រជែងចំនួន៥២ក្រុមដំណើរការប្រកួតអស់រយៈពេល២ថ្ងៃ នៅដីឡូត៍ឧកញ៉ា ឈួន គឹមសាន្ត Avatar FC ក្លាយជាម្ចាស់ជើងឯកក្រោយយកឈ្នះក្រុមបាល់ទាត់ TN Kandal ក្នុងលទ្ធផល ៦ទល់១ វគ្គផ្តាច់ព្រ័ត្រ។

កីឡាករ សោម សុខវិសាល ប្រធានក្រុម Avatar FC បានស្តែងចេញនូវការតាំងចិត្តដ៏មោះមុតថា មុនក្លាយជាម្ចាស់ជើងឯកប្រចាំមណ្ឌលខេត្តកំពង់ស្ពឺនេះ ក្រុមរបស់ខ្លួនបានពុះពារឆ្លងកាត់ឧបសគ្គជាច្រើន ដោយក្នុងមួយថ្ងៃត្រូវលេងចាប់ពី៣ប្រកួតទៅ៤ប្រកួត ដើម្បីដណ្តើមយកលទ្ធផលឡើងទៅកាន់វគ្គផ្តាច់ព្រ័តក្លាយជាម្ចាស់ជើងឯក។ បន្ទាប់ពីគ្រងតំណែងជើងឯកនៅមណ្ឌលខេត្តកំពង់ស្ពឺ ប្រធានក្រុម Avatar FC រូបនេះបានប្តេជ្ញាបន្តដឹកនាំក្រុមបង្កើនការហ្វឹកហាត់បន្ថែមទៀត ដើម្បីឲ្យទម្រង់បច្ចេកទេសនៃការលេងនៅក្នុងក្រុមកាន់តែស៊ីសង្វាក់ និងយល់ចិត្តគ្នាសម្រាប់វគ្គផ្តាច់ព្រ័ត្រ Tiger Street Football 2020 នៅរាជធានីភ្នំពេញ។

គួររំលឹកផងដែលថា Tiger Street Football 2020 រៀបចំឡើងដោយស្រាបៀរថៃហ្គ័រ សម្រាប់មណ្ឌលខេត្តកំពង់ស្ពឺ មាន៥២ក្រុមធ្វើការប្រកួតជម្រុះយកតែ៦ក្រុមឡើងទៅប្រកួតបន្តវគ្គផ្តាច់ព្រ័ត្រនៅរាជធានីភ្នំពេញថ្ងៃទី២៩ ខែកុម្ភៈ ដល់ថ្ងៃទី១ ខែមិនា ជាមួយមណ្ឌល៧ទៀតដែលកំពង់តែបន្តការប្រកួតជម្រុះជាបន្តបន្ទាប់។ ដោយយក៤ក្រុមចាប់ពីចំណាត់លេខ១ដល់លេខ៤គឺឡើងទៅប្រកួតវគ្គផ្តាច់ព្រ័ត្រនៅរាជធានីភ្នំពេញអូតូ ។ដោយឡែក២ក្រុមទៀតដែលទទួលបានឱកាសឡើងទៅបង្គ្រប់៦ក្រុមសម្រាប់មណ្ឌលកំពង់ស្ពឺលេងនៅវគ្គផ្តាច់ព្រ័ត្រនៅរាជធានីភ្នំពេញនោះ គឺ៤ក្រុមដែលធ្លាក់ត្រឹមវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនិងធ្វើការចាប់ឆ្នោតរើសយក២ក្រុមឡើងទៅបង្គ្រប់។

ពានរង្វាន់ចំណាត់ថ្នាក់លេខ១ទឹកប្រាក់ 1,500$ ចំណាត់ថ្នាក់លេខ២ទឹកប្រាក់ 1,000$ ចំណាត់ថ្នាក់លេខ៣ទឹកប្រាក់ 500$ និងចំណាត់ថ្នាក់លេខ៤ទឹកប្រាក់ 200$។ ព្រមទាំងជួបផ្ទាល់ជាមួយកំពូលតារាបាល់ទាត់អន្តរជាតិ Rio Ferdinand នៅថ្ងៃប្រកួតផ្តាច់ព្រ័ត្រដណ្តើមជើងឯក នៅរាជធានីភ្នំពេញ ថ្ងៃ២៩ ខែកុម្ភៈ ដល់ថ្ងៃទី១ ខែមិនា ឆ្នាំ២០២០ ខាងមុខនេះ។

ក្រោយបញ្ចប់ការប្រកួតព្រឹត្តិការណ៍ Tiger Street Football 2020 ក៏មានការប្រគុំដន្រ្តីដ៍កក្រើកដែលមានការចូលរួមពីតារាល្បីប្រចាំកម្ពុជាដូចជា លោកព្រាប សុវត្ថិ អ្នកនាង សុគន្ធ នីសា លោក ហ្សូណូ លោក ដួង វិរៈសិដ្ឋ និងកញ្ញា កែវ ចាន់ដាលីន ដើម្បីផ្តល់ជូននូវការសប្បាយរីករាយជូនប្រជាពលរដ្ឋនៅថ្ងៃចុងសប្តាហ៍ក្រោយសំរាកពីការងារ។ ក្រៅពីការបង្ហាញវត្តមានពីសំណាក់តារាល្បីទាំងនេះ Tiger Street Football 2020 រដូវកាលទី៨ក៍មានកម្មវិធីពិសេសៗសប្បាយ ៗជាច្រើនបង្កើនបរិយាកាសរីករាយជាមួយការប្រគុំដន្ត្រីផងដែរ ក្នុងនោះមានដូចជាផ្តល់ឱកាសជូនអ្នកចូលទស្សនាចូលរួមលេងហ្គេមននៅក្លឹបទឹកកក Tiger Crystal Igloo ស្រាបៀរថៃហ្គ័រជាស្រាបៀរ ដែលមានគុណភាពខ្ពស់លំដាប់ថ្នាក់អន្តរជាតិមានដើមកំណើតតាំងពីឆ្នាំ១៩៣២ នៅប្រទេសសិង្ហបុរី និងមានលក់នៅច្រើនជាង៧០ប្រទេសនៅទូទាំងពិភពលោក ហើយស្រាបៀរថៃហ្គ័រឈ្នះ ពានរង្វាន់លំដាប់ថ្នាក់អន្តរជាតិច្រើនជាង៤០មេដាយផ្នែករសជាតិ និងគុណភាព។ សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការ របស់ស្រាបៀរថៃហ្គ័រ៖ www.facebook.com/TigerBeerKH ស្តែងចេញនូវការតាំងចិត្តដ៏មោះមុតរបស់អ្នក ជាមួយស្រាបៀរថៃហ្គ័រ។ ពិសាដោយការទទួលខុសត្រូវ៕