Bale នឹងចំណាយពេល ២ឆ្នាំ បន្ថែមជាមួយនឹងក្លឹប Real Madrid

0

លោក Jonathan Barnett  ដែល​ជា​ភ្នាក់ងារ​របស់​កីឡាករ​ Bale បាន​បញ្ជាក់​ថា​មិន​មាន​ការ​ផ្ទេរ​មុន​ឆ្នាំ ​2022 ឡើយ ខណៈ​ដែល​កីឡាករ​ជម្រើស​ជាតិ​ Wale រូប​នេះ​ត្រូវ​បាន​គេ​បន្ត​ចោទ​សួរ​ថា ​តើ​អ្នក​នឹង​ផ្ទេរ​ទៅ​ក្លឹប​មួយ​ណា​នៅ​ថ្ងៃ​អនាគត?

យ៉ាងណាមិញ កីឡាករ​ Bale វ័យ 30ឆ្នាំ នៅតែ​បន្ត​បដិសេធ​ថា​ខ្លួន​នឹង​មិន​ចាកចេញ​ពី​ពហុកកីឡាដ្ឋាន​  Santiago Bernabeu នោះ​ទេ។

សូម​បញ្ជាក់​ថា កីឡាករ Bale នឹង​ត្រូវ​បន្ត​ស្នាក់​នៅ​ជាមួយ​ក្លឹប Real Madrid «យ៉ាងតិច2ឆ្នាំ​បន្ថែម​ទៀត​» បើ​យោង​តាម​ភ្នាក់​ងារ​ខាងលើ ដោយ​ជុំវិញ​ការ​ផ្ទេរ​កំពូល​កីឡាករ​មិនបានសម្រេច និងទោះបី​កីឡាករ​រូប​នេះ​បន្ត​លេង​ធ្លាក់​ជើង​យ៉ាង​ណា​ក្តី​៕