Puyol ថា Messi អាច​លេង​រហូត​ដល់​អាយុ​ 38​ ឆ្នាំ​

0

អតីត​ខ្សែ​ការពារ​របស់​ក្រុម​ជម្រើស​ជាតិ​ អេស្ប៉ាញ និង​ ក្រុម​ Bacelona បាន​លើក​ឡើង​ថា​ ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អាហ្សង់ទីន ​នឹង​បន្ត​ល្បីល្បាញ​ច្រើន​ឆ្នាំ​ទៅ​មុខ​ទៀត​។

ខ្សែ​ការពារ​ដ៏​ល្បី​ឈ្មោះ​ទូទាំង​ពិភព​លោក Carles Puyol ជា​វីរបុរស​ក្រុម​ Bacelona ប្រកាស​ថា កីឡាករ​ខ្សែប្រយុទ្ធ​ Lion Messi នឹង​មាន​លទ្ធភាព​លេង​រហូត​ដល់​អាយុ​ 38ឆ្នាំ។ ខណៈ​ដែល​បច្ចុប្បន្ន​កីឡាករ​សញ្ជាតិ​អាហ្សង់ទីន​រូប​នេះ​មាន​វ័យ 33ឆ្នាំ ​ស៊ុត​បញ្ចូល​ទី​ 14គ្រាប់​ បញ្ជូន​បាល់​អោយ​ដៃ​គូ​ស៊ុត​បញ្ចូល​ទី​បាន​ 12គ្រាប់​ បង្ហាញ​ខ្លួន​ 19លើក ក្នុង​រដូវ​កាល​នេះ។

យ៉ាងណាមិញ​ Messi នៅ​តែ​ក្លាយ​ជា​គូ​ប្រជែង​របស់​ខ្សែ​ប្រយុទ្ធ​ក្រុម​ Juventus ​កីឡាករ​ Cristiano Ronaldo ដែល​កំពុងតែ​ល្បី​នៅ​ប្រទេស​អ៊ីតាលី​ ដូច្នេះ​ Puyol គ្រាំ​ទ្រ​ Messi ​ឲ្យ​បន្ត​លេង​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​ទៀត​៕