ជំនួប​រវាង​ក្លឹប​យក្ស​អ៊ីតាលី​ Juventus និង AC Milan ត្រូវ​បាន​ពន្យារពេល​ដោយសារ​ COVIN-19 វីរុស

0

ឈាន​ដល់​ជើង​ទី​២​ រវាង​ក្លឹប​យក្ស​អ៊ីតាលី​ Juventus និង AC Milan ក្នុង​កម្មវិធី​ Coppa Italia វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ ត្រូវ​បាន​ពន្យារពេល​ ខណៈ​ដែល​ជំនួប​នេះ នឹង​​ត្រូវ​ប្រកួត​នៅ​ក្នុង​ពហុកីឡាដ្ឋាន​ Turin​ ទឹកដី​របស់​ក្លឹប​ Juventusនៅ​យប់​ថ្ងៃ​ពុធ​នេះ។

​តែ​គួរឲ្យ​សោកស្ដាយ​ ការ​ប្រកួត​រវាង​ក្លឹប​យក្ស​ទាំង​ពីរ​ត្រូវ​បាន​ពន្យារពេល​ ដោយសារ​ជំងឺ​ COVIN-19 វីរុស ដែល​កំពុង​តែ​កើត​ឡើង​នៅ​ជុំវិញ​ពិភពលោក​ និង​ជា​ក្តី​បារម្ភ​មួយ​ដ៏​ធំ​ ចំពោះ​ព្រឹត្តិការណ៍​ធំ​ៗ​ជា​ច្រើន​ ដែល​នឹង​ត្រូវ​ពន្យារពេល​ដោយសារ​ ​ជំងឺ​នេះ​ផង​ដែរ​។

គួរ​រំលឹក​ផង​ដែរ​ថា កាល​ប្រកួតជើងទី១ ក្នុង​ទឹកដី AC Milan រវាង​ក្លឹប​ទាំង​ពីរ ​លទ្ធផល​ ១-១ ស្មើ​គ្នា ដូច្នេះ​ត្រូវ​មក​កាត់​ក្ដី​នៅ​ជើង​ទី​២​ ឡើង​វិញ​ម្ដង​ទៀត​ ដើម្បី​ស្វែង​រក​ក្លឹប​កាន់​វាយផ្ដាច់ព្រ័ត្រ​៕