សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ត្រូវ​បាន​សម្រេច​ផ្អាក​ការប្រកួត​បណ្ដោះ​អាសន្ន​ហើយ

0

ភ្នំពេញ៖ នៅ​ថ្ងៃទី​១៨ ខែ​មីនា ឆ្នាំ​២០២០ ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ត្រូវ​បាន​សម្រេច​ផ្អាក​ការប្រកួត​បណ្ដោះ​អាសន្ន​ហើយ។ នេះ​បើ​តាម​លិខិត​ជូនដំណឹង​របស់​ សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​។

ដោយសារ​ការ​កើន​ឡើង​នៃ​វីរុស Covid-19 ក្នុង​ប្រទេស​កម្ពុជា​មាន​​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ ដូច្នេះ​​តាម​ស្ថាប័ន​ និង​កម្មវិធី​ជួបជុំ​ផ្សេង​ៗ​ត្រូវ​បាន​បិទ​ជា​បន្តបន្ទាប់​ ខណៈ​​ការប្រកួត​ជម្រើស​ជើងឯក​យុវជន​អាយុ​ក្រោម ១៦​ឆ្នាំ និង​យុវជន​អាយុ​ក្រោម ១៨​ឆ្នាំ​ ឆ្នាំ​២០២០​ ត្រូវ​ផ្អាក​បណ្ដោះអាសន្ន​ផង​ដែរ​៕