Messi ស៊ុត​បញ្ចូល​ទី​ចុង​ម៉ោង​នាំ​ Barcelona យកឈ្នះ Mallorca 4-0

កាល​ពី​យប់មិញ​ក្រប​ខ័ណ្ឌ​ La Liga បាន​ត្រឡប់​មក​វិញ​បន្ទាប់​ពី​​ផ្អាក​មួយ​រយៈ​ដោយសារ​ជម្ងឺ​រាត្បាល​ Covid 19 ខណៈ​ក្រុម​ម្ចាស់​ផ្ទះ Mallorca បើ​ទ្វា​ពហុកីឡាដ្ឋាន​របស់​ខ្លួន​ ​ស្វាគមន៍​ក្រុម​ភ្ញៀវ​ មក​ពី​ទី​ក្រុង Catalan ក្រុម​ខ្លាំង​ Barcelona តែ​ជា​អកុសល​ក្រុម​ខ្លាំង​នៅ​តែ​ខ្លាំង​ Barcelona ស៊ុត​បញ្ចូល​ទី​ម្ចាស់​ផ្ទះ​រហូត​ 4-0​។

បើ​និយាយ​អំពី​ការ​ប្រកួត​លើ​ទីលាន​រយៈពេល​90​នាទី ក្រុម​ម្ចាស់​ស្ទើរ​តែ​គ្មាន​បាល់​លេង ​ដោយ​គ្រប់គ្រង​បាល់​លេង​បាន​ត្រឹមតែ 36​ភាគរយ​ប៉ុណ្ណោះ។ ត្រឹម​តង់​ទី​១​ កីឡាករ​ Arturo Vidal រកបាន 1គ្រាប់ នៅ​នាទីទី2 និង​ កីឡាករ Martin Braithwaite នៅ​នាទី​ទី​37 បញ្ចប់​តង់​ទី​1 Barcelona នាំមុខ 2-0។ ឈានចូលតង់ទី2ក្រុមនាំមុខបានបន្ថែម 2គ្រាប់​ទៀត​ ស៊ុតបញ្ចូលទី ដោយ​កីឡាករ​ Jordi Alba នៅ​នាទីទី 79 និង កីឡាករ Messi ស៊ុត​បន្ថែម​1គ្រាប់​ទៀត​នៅ​នាទី​ទី​ 90 បញ្ចប់​ការ​ប្រកួត​ Barcelona យកឈ្នះ Mallorca 4 ទល់​និង 0។

សូម​បញ្ជាក់​ថា​ ក្រុម Barcelona ប្រកួត​នៅ​ជុំ​ទី ​28​ ទទួល3ពិន្ទុ​បន្ថែម​មាន​61ពិន្ទុ​ ឈរ​លេខ1 លើ​កំពូល​តារាង​ នាំ​មុខ​ក្លឹប​លំដាប់​ទី​2 5ពិន្ទុ​ Real Madrid មាន ​56​ពិន្ទុ៕