ចូលរួមរំលែកទុក្ខ ! ម្តាយបង្កើតកីឡាករប្រដាល់ អេ ភូថង ទទួលមរណភាពព្រឹកនេះ

ភ្នំពេញ៖នេះពិតជាដំណឹងដ៏គួឲ្យរន្ធត់និងក្តុកក្តួលបំផុយខណៈដែលអ្នកម្តាយជាទីស្រលាញ់របស់កីឡាករប្រដាល់លោក អេ ភូថង បានទទួលមរណភាពហើយនៅព្រឹកថ្ងៃទី២៣ខែមិថុនា ឆ្នាំ២០២០នេះដោយសារមានជំងឺមហារីកធ្ងន់ធ្ងរដែលមិនអាចព្យាបាលសង្គ្រោះជីវិតបានឡើយ។

បើតាមការបញ្ជាក់ពីកីឡាករប្រដាល់ជើងចាស់ល្បីឈ្មោះប្រចាំប្រទេសលោក អេ ភូថងនិយាយឲ្យដឹងថាម្តាយរបស់លោកបានទទួលមរណភាពកាលពីវេលាម៉ោង ៧និង ៤០នាទីព្រឹកថ្ងៃនេះក្នុងអាយុ៥៩ឆ្នាំខណៈដែលសពរបស់គាត់បច្ចុប្បន្នកំពុងតម្កល់ទុកធ្វើបុណ្យតាមប្រពៃណីនៅផ្ទះរបស់លោកផ្ទាល់ស្ថិតនៅ ភូមិបុរីសន្តិភាព២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជាមួយគ្នានៃដំណឹងដំណឹងមរណភាពដ៏ក្រៀមក្រំរបស់អ្នកម្តាយជាទីស្រលាញ់លោក អេ ភូថង នេះដែរភ្លាមៗនោះមានអ្នកគាំទ្រនិងអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើនបាននាំគ្នាផ្ញើសារចូលរួមរំលែកទុក្ខយ៉ាងសោកសៅអាឡោះអាល័យនេះជាមួយក្រុមគ្រួសារនៃសពដែលបានចែកឋានទៅផងដែរ។

គេនៅចាំបានថាអ្នកម្តាយរបស់កីឡាប្រដាល់ អេ ភូថង គឺអ្នកស្រី ឈ្មោះ អ៊ុត អន ដែលមានជំងឺមហារីកក្បាលធ្ងន់ធ្ងរដំណាក់កាលចុងក្រោយ(ស្លាប់)ត្រូវបានចេញពីពន្ធនាគារកាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០នេះ បន្ទាប់ពីទទួលបានការលើកលែងទោសពីព្រះមហាក្សត្រ៕