ពិត​អត់​! កីឡាករ Cristiano Ronaldo ចង់​ចាកចេញ​ពី Juventus ទៅ​ចូល​រួម​ PSG

តារា​បាល់ទាត់​សញ្ជាតិ ព័រទុយ​ហ្កាល់​ កីឡាករ Cristiano Ronaldo កំពុង​ស្វែង​រក​ច្រកចេញ​ពី​ទឹក​ដី Turin ទៅ​កាន់​ក្លឹប​យក្ស​ប្រចាំ​លីគ​នៃ​ប្រទេស​បារាំង​។

យោង​តា​ពាក្យ​ចចាមអារ៉ាម​ថា Cristiano Ronaldo កំពុង​ស្វែង​រក​ច្រកចេញ​ពី​ក្លិប​សេះបង្កង​ Juventus ដើម្បី​ចូលរួម​ជា​មួយ​ក្លិប PSG មុន​ពេល​ដែល​ការ​កើនឡើងនៃជម្ងឺកូវីដ១៩​សារ​ជា​ថ្មី​ នឹង​អាច​ទៅ​រួច​ចំពោះ​ការ​ផ្ទេរ​ទៅ​កាន់​ប្រទេស​បារាំង​។

បើ​យោង​តាម​រយៈ​ប្រភព​បាល់ទាត់​នៃ​ប្រទេស​បារាំង​ថា​កីឡាករ​ខ្សែប្រយុទ្ធ​អាយុ​៣៥ឆ្នាំ ចង់​ទៅ​លេង​ជាមួយ​នឹង​ Kylian Mbappe និង Neymar ថែម​ទាំង​ក្លាយ​ជា​ Capitan ក្លិប​ PSG តែ​ជា​អកុសល​ឱកាស​នេះ​ត្រូវ​បាត់បង់​ទៅ​វិញ​ដោយ​សារ​តែ​ជម្ងឺ​រាត្បាត​សកល​កូវីដ​១៩​បាន​បញ្ចប់​កិច្ច​ព្រមព្រៀង​នេះ​វិញ​៕