បញ្ចប់​មន្ទិលសង្ស័យ​ Sanchez ផ្ទេរ​ទៅ​កាន់​ Inter Milan ជា​ផ្លូវ​ការ ​

អ្នក​ចាត់​ការ​ក្លិប​​បិសាច​ក្រហម Manchester United លោក Ole Gunnar Solskjaer បាន​សម្រេច​ផ្ទេរ​កីឡាករ​ខ្សែប្រយុទ្ធ​សញ្ជាតិ ឆេលី ទៅកាន់ក្លិប Inter ដោយគ្មានតម្លៃខ្លួន និង បញ្ចប់​កុងត្រា​រយៈពេល​២ឆ្នាំ រវាង ក្លឹប និង​ខ្សែ​ប្រយុទ្ធ Alexis Sanchez។

កីឡាករ Sanchez ត្រូវ​បាន​ដាក់​អោយ​ក្លិប Inter ខ្ចី​ជើង​ក្រោម​ការ​ចាប់អារម្មណ៍​របស់​អ្នក​គ្រប់គ្រង​​ទូរ​ទៅ​លោក Antonio Conte កាល​ពី​រដូវ​កាល​មុន។ ឆ្លង​កាត់​មួយ​រយៈ​ដែល​កីឡាករ Sanchez ​ចូលរួម​ជាមួយ​នឹង​ Inter លោក Conte គិត​ថា Sanchez នៅ​តែ​ជា​កីឡាករ​ល្អ​ ក៏​សម្រេច​ចិត្ត​ទិញ​យក​ដើម្បី​ជួយ​ពង្រឹង​ក្លិប Inter ឲ្យ​កាន់​តែ​ប្រសើរ​ ប៉ុន្តែ​ត្រូវ​កាត់​បន្ថយ​ប្រាក់​ឈ្នួល​។

ដោយ​សារ​តែ​ប្រាក់​ឈ្នួល ​Sanchez ខ្ពស់​ពេក​ ៣៥០០០០​ផោន​ក្នុង​១​សប្តាហ៍ លោក Ole Gunnar Solskjaer ត្រូវតែ​សម្រេច​ចិត្ត​ឲ្យ​កីឡាករ​ខ្សែប្រយុទ្ធ​រូប​នេះ ចាកចេញ​កាន់​តែ​ឆាប់​កាន់​តែ​ល្អ។ ចេញ​ជា​លទ្ធផល​ក្លិប​ទាំង​ពីរ​បាន​ព្រមព្រៀង​គ្នា ក្លិប​ Manchester United ផ្ទេរ Sanchez ទៅកាន់ក្លិប Inter ដោយគ្មានតម្លៃខ្លួន បញ្ចប់កុងត្រារយៈពេល២ឆ្នាំ ខណៈដែល​កិច្ច​សន្យា​ផ្ទាល់​ខ្លួន​ Sanchez ព្រម​ទទួល​ប្រាក់​ឈ្នួល​ត្រឹម​តែ ១៣០ ០០០​ផោន​ប៉ុណ្ណោះ​ក្នុង​១​សប្ដាហ៍​ ដើម្បី​ដំណោះស្រាយ​រួម​ ដើម្បីបន្តអាជីពជាកីឡាករបាល់ទាត់នៅទឹកដីនៃប្រទេសអ៊ីតាលីជាមួយក្លិប Inter Milan៕ ​