ម្ចាស់​ពាន​រង្វាន់​ប្រចាំ League ធំ​២​ ធ្លាក់​ចេញ​ពី​ពាន​រង្វាន់​ Champions League

ការ​ប្រកួត​ដណ្ដើម​ពាន​រង្វាន់​ Champions League ​នៅ​តំបន់​អឺរ៉ុប​ ​រក​ឃើញ​ ២ក្រុម ឡើង​ទៅ​កាន់​វគ្គ​ ៨​ក្រុម​ចុង​ក្រោយ​ ទី១​ ក្រុម Lyon មក​ពី​ប្រទេស​បារាំង និង​ក្រុម Manchester Cityមក​ពី​ប្រទេស​អង់គ្លេស​។

លទ្ធផល​ផ្លូវការ Lyon ចាញ់​ក្រុម Juventus ១-២ សរុប ២ប្រកួត ២-២ តែ​ Lyonត្រូវ​ឡើង​ទៅ​កាន់​វគ្គ​បន្ទាប់​អាស្រ័យ​លើ​លក្ខណ​នៃ​ពាន​រង្វាន់​នេះ​ ចំណែក​ក្រុម​ Manchester City បាន​សាង​កេរ្ត៍​ឈ្មោះ​ដ៏​អស្ចារ្យ​ឈ្នះ​ក្រុម Real Madrid ទាំង​ក្នុង និង​ក្រៅ​ទឹកដី​លទ្ធផល Manchester City ឈ្នះ Real Madrid ២-១ សរុប២ប្រកួត ៤-២ ម្ចាស់​ពាន​រង្វាន់​ English Premier League ឡើង​ទៅ​កាន់​វគ្គ​៨​ចុង​ក្រោយ​។

ដូច្នេះ​ម្ចាស់​ពានរង្វាន់​ Seriel A ក្រុម Juventus និង​ម្ចាស់​ពាន​រង្វាន់​ La Liga ក្រុម Real Madrid ធ្លាក់​ចេញ​កម្មវិធី​ Champions League​៕