សមាជិក ២​នាក់​របស់​ក្លិប AT Madrid ផ្ទុកជម្ងឺកូវីដ១៩ ពេល​​ត្រៀម​ខ្លួន​វឹក​ហាត់ប្រកួត​ UCL

​ការ​ត្រៀម​ខ្លួន​ប្រកួត​ជាមួយ​ក្រុម​ RB Leipzing នៅ​ថ្ងៃ​ព្រហស្បតិ៍ ខាង​មុន​នេះ​ក្លិប Atletico Madrid បាន​ប្រកាស​ថា​បុគ្គលិក​របស់​ខ្លួន​ ២នាក់មានផ្ទុកជម្ងឺកូវីដ១៩។

ក្លិប Atletico Madridបាន​ប្រកាស​ថា​សមាជិក​២​នាក់​ បាន​ធ្វើ​ដំណើរ​ជាមួយ​នឹង​ក្លិប​ដើម្បី​ត្រៀម​ខ្លួន​ប្រកួត​វគ្គ​ ៨ក្រុមចុង​ក្រោយ​នៃ​ព្រឹត្តិការណ៍ UCL នៅ​ទី​ក្រុង Lisbon នៃ​ប្រទេស​ព័រទុយហ្កាល់ ​បាន​ធ្វើ​តេស​វិជ្ជមាន​ មាន​ផ្ទុក​ជម្ងឺ​កូវីដ​១៩។

​យ៉ាង​ណា​មិញ ​ក្រុម AT Madrid ​ក៏​កំពុង​ត្រៀម​ខ្លួន​ដើម្បី​លេង​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ពាន​រង្វាន់ UEFA Champions League ​។ ​លទ្ធផល​តេស្ដ​២​នាក់​វិជ្ជមាន​នេះ អាច​នឹង​ប៉ះពាល់​ដល់​ការ​ទៅ​លេង​នៅ​ព័រទុយហ្គាល់​សម្រាប់​ត្រៀម​ប្រកួត UCL ​។ ដោយ​គេ​មិន​ទាន់​អាច​ដឹង​ច្បាស់ ​នឹង​ត្រូវ​ដោះស្រាយ​យ៉ាង​នោះ​ទេ​ ចំពោះ​ករណី​នេះ​៕