ដំណឹង​ល្អ! កីឡាករ Mbappe អាច​ចូលលេង​ទល់​ជាមួយ​នឹង​ Atalanta យប់​នេះ​

កីឡាករ Kylia Mbappe ត្រឡប់​មក​ជួយ​ក្រុម​ Paris Saint-Germain ​ប៉ះ​ជាមួយ​នឹង​ក្រុម​ Atalanta នៃ​ការ​ប្រកួត​វគ្គ​ជម្រុស​ ៨ក្រុម​ចុង​ក្រោយ នៅ​ថ្ងៃ​ពុធ​នេះ​។

កីឡាករ​ខ្សែប្រយុទ្ធ​ Mbappe អាយុ​ ២១ឆ្នាំ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ខកខាន​ប្រកួត Champion League បន្ទាប់​ពី​រង​របួស​ក​ជើង​ ខណៈដែលPSGឈ្នះ​ពាន​រង្វាន់​ Coupe de France ប៉ះ​ជា​មួយ​ក្រុម Saint-Etienne កាល​ពី​ថ្ងៃទី២៤។ ប៉ុន្តែគ្រូបង្វឹក PSG លោក Thomas Tuchel ថា Mbappe ត្រៀម​ខ្លួន​រួច​ជា​ស្រេច​សម្រាប់​ការ​ប្រកួត​យប់​នេះ​។

យោង​តាម​រយៈ​សន្និសីទ​សារព័ត៌មាន​លោក Thomas Tuchel ថ្លែង​ថា «ប្រសិន​ជា​ការ​ហ្វឹកហាត់​របស់​គាត់​ល្អ​នៅ​ថ្ងៃ​នេះ​ គាត់​នឹង​ចូលរួម​ជាមួយនឹង​ក្រុម​នៅ​ថ្ងៃ​ស្អែក​នេះ​»។