​RB Leipzing FC ចប់​ត្រឹម​ថ្វី​ជើង​ Paris Saint Germain 3-0

រឿង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ក្រោយ​ពី​ក្លិប​បាល់ទាត់​មក​ពី​ប្រទេស​អាល្លឺម៉ង​ RB Leipzing FC បាន​បញ្ចប់​ផ្លូវ​ក្លិប Atletico Madrid លទ្ធផល​ ២-១ កាល​នោះ​គ្រូ​បង្វឹក ​Atletico Madrid មិន​បាន​ចាត់​ទុក​ក្លិប​មក​ពីប្រទេស​អាល្លឺម៉ង់​ក្នុង​ក្តី​បារម្ភ​សូម្បី​បន្តិច​ តែ​ជា​អកុសល​ត្រូវ RB Leipzing FC ទម្លាក់​យ៉ាង​អាម៉ាស់​បំផុត​ កាល​ពី​យប់​ថ្ងៃ​ទី​១៤ ខែ​សីហា​ ធ្វើ​ក្លិប RB Leipzing FC ឡើង​ទៅ​ប៉ះ Paris Saint Germain ក្នុង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​។

កាលពីយប់មិញ ក្លិប​ RB Leipzing FC ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ក្លិប​ខ្លាំង​ ​ចាញ់​ក្រោម​ថ្វី​ជើង ក្លិប​យក្ស​បារាំង Paris Saint Germain 3-0 ខកខាន​មិន​អាច​បន្ត​ទៅ​កាន់​វគ្គ​ផ្តាច់​ព្រ័ត្រ​ UEFA Champions League ឡើយ​។

ការ​ប្រកួត​ដ៏អស្ចារ្យ​នេះ​ រវាង​ក្លិប​ទាំង​ពីរ​រយៈពេល​៩០​នាទី​ មាន​តែ​ក្លិប Paris Saint Germain ទេ ដែល​ស៊ុតបញ្ចូលទីបាន​៣គ្រាប់ គ្រាប់ទី១ តែត​បញ្ចូល​ទី​ដោយ​កីឡាករ​ Marquinhos នៅនាទី ១៨ គ្រាប់​ទី​២​ស៊ុត​បញ្ចូល​ទី​ដោយ​កីឡាករ​ Angel Di Maris នៅ​នាទី៤២ និង​គ្រាប់​ទី​៣ ស៊ុត​បញ្ចូល​ទី​ដោយ​កីឡាករ​ Juan Bernat នៅ​នាទី ៥៦។

ដូច្នេះ​លទ្ធផល​ផ្លូវការ​ Paris Saint Germain ឈ្នះ RB Leipzing FC 3-0 ឡើង​ទៅ​កាន់​វគ្គ​ផ្តាច់​ព្រ័ត្រ UEFA Champions League ដែល​អាច​នឹង​ប៉ះ​ក្លិប Lyon ឫ ក្លិប Bayern Munic ខណៈ​ដែល​ក្លិប​ទាំង​២​នេះ​នឹង​ត្រូវ​កាត់​ក្តី​យប់នេះ​ផង​ដែរ៕