Manchester United ទិញ​បាន​កីឡាករ​ខ្សែ​បម្រើ​ Donny van de Beek ពី Ajax ជាផ្លូវការ!

ទីបំផុត​ក្លិប Machester United តាម​ទិញ​កីឡាករ​ខ្សែ​បម្រើ​មួយ​រូប​ពីក្លិប Ajax ស្ថិត​ក្នុង​ក្របខ័ណ្ឌ​ប្រទេស​ហូឡង់ គឺ​កីឡាករ Donny van de Beek ព្រមព្រៀង​លើ​កុងត្រា​រយៈពេល​៥​ឆ្នាំ​។

ក្លិប Ajax សម្រេច​លក់​កីឡាករ​អាយុ ២៣ឆ្នាំ ទៅកាន់ Manchester United តម្លៃ​ខ្លួន​ ៣៥លានផោន បន្ថែម​លើ​លក្ខណ​មួយ​ចំនួន ៤លានផោន សរុប ៣៩លានផោន។ កីឡាករ Donny van de Beek នឹង​ពាក់​អាវ​លេខ​៣៤ បង្ហាញ​ខ្លួន​នៅ​ពហុកីឡាដ្ឋាន Old Trafford។

រំលឹក​ផង​ដែរ កីឡាករ Donny van de Beek ធ្លាប់​ជា​ដៃគូ​ដ៏​ល្អ​របស់​កីឡាករ  Abdelhak Nouri​ ​កាលពីឆ្នាំ២០១៧ តែ​ជា​អកុសល​ Nouri​ រង​របួស​ក្បាល​ធ្ងន់ធ្ងរ​អំឡុង​ពេល​ប្រកួត​ជាមួយ​នឹង​ Werder Bremen ក្នុង​ការ​ប្រកួត​មិត្តភាព​។

​បញ្ជាក់​ថា​ បន្ទាប់​ពី​គ្រូ​បង្វឹក​ Ole Gunnar Solskjaer ទិញ​បាន​កីឡាករ​ខ្សែ​បម្រើរូបនេះ លោក​បាន​បកស្រាយ​ថា៖ «Donny មាន​បច្ចេកទេស​ខ្ពស់​ក្នុង​ក្រុម​ ដែល​ធ្វើ​អោយ​ក្លិប​ Manchester United នឹង​ទទួល​បាន​ជ័យជំនះ»៕​