
កាលពីថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២០១៨ ព្រឹត្តិការណ៍ នៃការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោក «World Cup» ម្ចាស់ផ្ទះរុស្ស៊ីបានយកឈ្នះ ក្រុមជម្រើសជាតិ អារ៉ាប៊ី សាអូឌីត ៥ទល់នឹង០ ក្រោមការដឹកនាំក្រុមជម្រើសជាតិរុស្ស៊ីដោយលោក Stanislav Cherchesov។
ស្ថិតក្នុងកីឡាដ្ឋាន Luzhniki Stadium នៃជំនួបពូលA ក្រុមជម្រើសជាតិរុស្ស៊ីលេងបាល់បានយ៉ាងល្អហើយមានលទ្ធភាពនាំមុខ ២ គ្រាប់នៅតង់ទី១ ដែលតែតបំប៉ោងសំណាញ់គ្រាប់ទី១ដោយខ្សែការពារ Yuri Gazinskiy នៅនាទី១២ និងគ្រាប់ទី២ធ្វើសម្រេចដោយខ្សែបម្រើ Denis Cheryshev នៅនាទី៤៣។
ឈានចូលដល់តង់ទី២ម្ចាស់ផ្ទះនៅតែបន្តវាលុបលើគូប្រជែង ដែលអាចស្វែងរក៣គ្រាប់បន្ថែម គ្រាប់ទី១ សម្រេចដោយខែ្សប្រយុទ្ធ Artem Dzyu នៅនាទី ៧១ ខណៈដែល២គ្រាប់ទៀតអាចរកបាននៅនាទី ៩០ ដោយខ្សែបម្រើ Denis Cheryshev និង Aleksandr Golovin ស៊ុតបាល់ Free kick យ៉ាងល្អមុខអាជ្ញាកណ្ដាលផ្លុំកញ្ចែបញ្ចប់ការប្រកួត។
ជារួម ម្ចាស់ផ្ទះរុស្ស៊ីបានយកឈ្នះ ក្រុមជម្រើសជាតិ អារ៉ាប៊ី សាអូឌីត ៥ទល់នឹង០ មាន៣ពិន្ទុក្នុងដៃឈរលើកំពូលតារាងនៃពូល A បណ្ដោះអាសន្ន៕
សូមទស្សនាវីដេអូខាងក្រោមនេះ៖