ព្រឹត្តការណ៍ប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់វ័យចាស់ ជំរុញការលើកកម្ពស់ប្រាក់រៀលខ្មែរ

ភ្នំពេញ៖ ព្រឹត្តការណ៍បាល់ទាត់មួយ ត្រូវបានគេរៀបចំឡើង ដើម្បីលើកកម្ពស់ប្រាក់រៀលខ្មែរ ក្រោមប្រធានបទ«​សា​រៈសំខាន់នៃប្រាក់រៀលសម្រាប់កម្ពុជា» ដែលរៀបចំដោយ​ក្រុម​សម្ពន្ធ​យុវជន​ស្រលាញ់សន្ដិភាព ​រដូវកាលថ្មី លើ​​ក​ទី៥ហើយ ដោយមានកីឡាករចូលរួមប្រកួត​ចំនួន ១០​ក្រុម ខណៈការប្រកួតនឹងចាប់ផ្ដើមពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ ដល់ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២១ នៅកីឡដ្ឋា​ន​ស្តា​ត​ចា​ស់។

លោក​ អ៊ុច ពិសាល តំណាងលោក ជុំ កុសល ប្រធានកិត្តិយសសម្ពន្ធយុវជនស្រលាញ់សន្ដិភាព បាន​ថ្លែងក្នុង​ស​ន្និ​​សី​ទ​សា​រព័ត៌មានកាលពីថ្ងៃទី​២៧ខែវិច្ឆិកានេះថា ការប្រកួតឆ្នាំនេះ ត្រូវបាន​គណៈ​កម្មកា​ររៀ​បចំកា​រប្រ​កួ​តមាន​គំនិត​ចង់លើកកម្ពស់ប្រាក់រៀលខ្មែរ ដើម្បីផ្សារភ្ជាប់ទៅនឹងការប្រើប្រាស់រូបិយប័ណ្ណជាតិ។

លោកបន្តថា ព្រឹត្តិការណ៍នេះ ត្រូវបាន​ប្រ​សិ​ទ្ធិនា​​មថា «ពានរង្វាន់ ៧មករាតេជោសន្តិភាព» ដែល​បានបង្កើត​ពាន​ថ្មី​មួ​​​យទៀតបន្ថែមលើពានធំ ដែល​ប្រកួ​ត ១១​នាក់លើទីលាន គឺពានរង្វាន់ប៉េណាល់ទី ដើម្បីលើកទឹកចិត្ត​ដល់​ក្រុ​មចូលរួម។ ពានប៉េណាល់ទី(១១ម៉ែត្រ) គឺជាពានដាច់ដោយឡែក មានន័យក្រោយចប់រាល់​ការ​ប្រកួត ក្រុម​នី​មួ​យ​ៗ ត្រូវជ្រើសរើសកីឡាករមានវ័យ ៤៦ឆ្នាំឡើង ដើម្បីទាត់ប៉េណាល់ទី និងសន្សំពិន្ទុ ហើយក្រុ​ម​មា​ន​ពិន្ទុ​ខ្ពស់​ជាង​គេ នឹងបានឡើងវគ្គបន្ដ រហូតរកឃើញក្រុមជ័យលាភី ។ ចំពោះប្រាក់រង្វាន់ សម្រាប់ពានធំ លេ​ខ​១ ទទួលបាន ៨លា​នរៀល, លេខ២ ទទួលបាន ៤លានរៀល។ រីឯពានប៉េណាល់ទី លេខ១ ទទួលបាន ៤លា​ន​រៀ​ល និង​លេ​ខ២ ទទួលបាន​ ៣លា​នរៀ​ល។

ចំណែកលោក កៅ មករា ប្រធានកម្មការបច្ចេកទេសបានបញ្ជាក់ថា ក្រៅពីការប្រកួតដណ្ដើមពានជាក្រុម១១នាក់ គឺយើងមានបន្ថែ​មពានប៉េណាល់ទីមួយបន្ថែមទៀត ។ លោកថា «ពានប៉េណាល់​ទី (១១ម៉ែត្រ​) គឺជាពាន​ដាច់​ដោ​យ​ឡែក មានន័យថាក្រោយចប់រាល់ការប្រកួត ក្រុមនីមួយៗ ត្រូវជ្រើសរើសកី​ឡាករដែ​លមា​នអាយុ​ចាប់​ពី៤​៦ឆ្នាំ​ឡើង​ចំ​នួន៥នាក់ ដើម្បីទាត់ប៉េណាល់ទីសន្សំពិន្ទុ ហើយក្រុមមានពិន្ទុខ្ពស់ជាងគេ នឹងបានឡើងវគ្គបន្ដ រហូតរក​ឃើ​ញ​ក្រុមជ័យលាភី។ ចំពោះប្រាក់រង្វាន់ សម្រាប់ពានធំ លេខ១ ទទួលបាន ៨លានរៀល, លេខ២ ទទួលបាន ៤លា​នរៀល។ រីឯពានប៉េណាល់ទី លេខ១ ទទួលបាន ៤លានរៀល និងលេខ២ ទទួលបាន ៣លានរៀល។

»ការប្រកួតបាល់ទាត់វ័យចាស់ ដែលរៀបចំដោយក្រុមសម្ពន្ធយុវជនស្រលាញ់សន្ដិភាពលើកទី៥នេះ គឺនឹង​ធ្វើក្រោ​ម​​ប្រ​ធានបទ « សារៈសំខាន់នៃប្រាក់រៀលសម្រាប់កម្ពុជា » ការប្រកួតនេះ គ្រោងនឹងចាប់ផ្ដើមពីថ្ងៃទី០៧ខែធ្នូ ឆ្នាំ​២០២០ ដល់ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២១ នៅកីឡដ្ឋានកងយោធពលខេមរភូមិន្ទ (ស្តាតចាស់) ដែលមាន​១០​ក្រុ​មចូលរួមប្រកួតប្រជែង ចែកចេញជា២ពូល។

រីឯរូបមន្ដប្រកួតវិញ ក្នុងចំណោម ១០ក្រុមចូលរួម គឺបែងចែកជា ២ពូល រួមមានពូល A គឺមានក្រុមកង​យោធ​ពល​ខេមរភូមិន្ទ, TN Kandal, សម្ព័ន្ធយុវជនស្រលាញ់សន្ដិភាពខេត្តរតនគិរី, CCCCFC និងក្រុម Seven Clean Football Team ។ រីឯពូល B គឺមានក្រុម Khmer United, មហាហង្សវ័យចាស់, សម្ព័ន្ធ​យុវ​ជន​ស្រ​លា​ញ់​សន្ដិភាព, CCMP FC និងក្រុម 7NG។ គោលបំណងការប្រកួតនេះ គឺដើម្បីអបអរទិវាជ័យជម្នះ ៧មករា ខួប​លើ​កទី៤២ ផង និងលើកកម្ពស់ការលេងកីឡា ដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាព និងសុខភាពផង៕