
ពេលវេលាកាន់តែទៅមុខ ក្រុមArsenal ធ្លាក់ទម្រង់លេងខ្លាំងក្រោមការដឹកនាំដោយ Arteta។ ខណៈដែលបន្តចាញ់ក្រុម Everton កាលពីយប់មិញលទ្ធផល 2-1 នាំអោយអតីតក្រុមខ្លាំងលើកំពូលតារាជិតធ្លាក់ដល់លេខនៃតំបន់កាត់ចោល។
តាមរយៈ 5ប្រកួតចុងក្រោយ ក្រុម Arsenal មិនធ្លាប់ស្គាល់ពាក្យថាឈ្នះទេ ពោល5ប្រកួតចាញ់4ប្រកួត និងស្នើ 1ប្រកួត។ ប្រកួតចុងក្រោយចាញ់ក្រុម Everton 2-1 ដែលនាំអោយកៅអីគ្រូបង្វឹក Arteta កាន់តែក្តៅ ធ្វើក្រុម Arsenal ឆ្ពោះទៅអតីតកាលឆ្នាំ 1974-75។
គិតត្រឹមពាក់កណ្ដាលរដូវកាល លេងបាន 14ប្រកួត Arsenal មានតែ 14ពិន្ទុប៉ុណ្ណោះឈរលេខ 15 នៃតារា EPL ដែលខិតជិតដល់តំបន់កាត់ចោល ដោយមានក្រុមចំនួន 3ទៀតស្ថិតនៅតំបន់កាត់ចោល រួមមានក្រុម Burnley ក្រុម West Bromwich Albion និង ក្រុមSheffield United៕