គ្រូបង្វឹកក្រុម Chelsea  កំពុងខិតខំចរចារយកកីឡាករ Gonzalo Higuain

គ្រូបង្វឹកក្រុម Chelsea លោក Maurizio Sarri កំពុងខិតខំប្រឹងប្រែងចុះបញ្ចុះបញ្ចូលយកខ្សែប្រយុទ្ធម្នាក់​របស់ក្លិប AC Milan គឺកីឡាករ Gonzalo Higuain នៅខែក្រោយ ខណៈកីឡាកររូបនេះកំពុងត្រូវគេខ្ចីជើងពីក្លឹបអ៊ីតាលី។

តាមប្រភពព័ត៌មាន Sky Sport Italia បាននិយាយថា Chelsea នៅតែមានការប្តេជ្ញាចិត្តចង់បានកីឡាករ​ Higuain ដើម្បីមករួមរស់ជាមួយគ្រូបង្វឹកចាស់របស់គាត់ គឺលោក Napoli Sarri វិញ ។

ចំណែក ក្រុមតោខៀវនឹងត្រូវចេញមុខបញ្ចុះបញ្ចូលកីឡាករ Pipita មកវិញ ដោយប្រកាសថាខ្លួនបាន​ទិញកីឡាកររូបនេះ ដើម្បីបង្កើនប្រសិទ្ធភាពនៅក្នុងក្លិបរបស់ខ្លួនក្នុងរយៈពេល៦ខែចុងក្រោយ មុនពេលចុះកិច្ចព្រមព្រៀងជាមួយក្រុម AC Milan ។

ដោយកីឡាករ Argentine ទើបតែមានអាយុ ៣១ ឆ្នាំប៉ុណ្ណោះ ហើយកំពុងមានការពិបាកសម្របសម្រួលខ្លួននៅក្នុងក្លឹប AC Milan ដោយបានប្រកាសផ្លាស់ប្តូរក្លិប និងលក់ជើងក្នុងទំហំទឹកប្រាក់ ១៨ លានអ៊ឺរ៉ូ ជាមួយនឹងជម្រើសដើម្បីទិញ 36 លាន។

សម្រាប់ Chelsea អាចនឹងផ្តល់ឱ្យ Alvaro Morata ទៅឲ្យក្រុម AC Milan វិញជាសំណង​មួយចំពោះការបញ្ចេញកីឡាករ Higuain។

ប្រភព: Sky Sport Italia