មហាហង្សបានពង្រឹកខ្លួនល្បីលើវិស័យ៣ព្រមគ្នា

ភ្នំពេញ:ក្រុមហ៊ុនមហាហង្សក្រៅតែផលិតភាពយន្តខ្មែរដ៏ល្បី រៀបចំកម្មវិធីប្រឡងបវរកញ្ញាឯកនោះទន្ទឹមគ្នានេះដែរមហាហង្សកាន់ពង្រឹកកេរ្តិ៍ឈ្មោះល្បី ល្បាញថែមទៀតតាមរយ:ដែលក្រុមកីឡាមហាហ ង្សអលស្តារFCបានឈានទៅកាន់វគ្គ៤ក្រុមចុង ក្រោយនៃពានរង្វាន់បាល់ទាត់ហ្វូតសាលថ្នាក់ជាតិឆ្នាំ 2020

បើតាមការបញ្ជាក់ឲ្យដឹងពីលោក អ៊ិន សុភិន ដែលជាប្រធានក្រុមនិងជាថៅកែមហាហង្សបានប្រាប់ឲ្យដឹងថាទីបំផុតការខំប្រឹងប្រែងរបស់ក្រុមយើងបាន សម្រេចហេីយមហាហង្សអលស្តារ FC បានចូលទៅកាន់វគ្គ 4ក្រុម ចុងក្រោយ ដោយលំបាកបំផុតដោ យសារក្រុមយេីងជាក្រុមថ្មីក្នុងការប្រកួតប្រជែង ពា នរង្វាន់បាល់ទាត់ហ្វូតសាលថ្នាក់ជាតិឆ្នាំ 2020នេះ ។

លោកបន្តថាអរគុណដល់កីឡាករទាំងអស់គ្នានិងថ្នាក់ដឹកនាំក្លឹបដែលធ្វើអោយក្រុមយេីងបានជោគជ័យ ដូច្នេះក្រុមយេីងប្រឹងប្រែងបន្តរទៀតដេីម្បីឡេីតទៅកាន់វគ្គផ្ដាច់ព្រ័ត្រ បេីយេីងមានសំណាងបេីក្រុមយេីងអាច​លេីក​ពាន​ថ្នាក់​ជាតិ​នោះ​ក្រុមយេីងនិងអាចចេញទៅប្រកួតថ្នាក់អន្តរជាតិនៅប្រទេស វៀត ណាមដែលជាម្ចាស់ផ្ទះក្នុងឆ្នាំនេះ2021 ។

លោក អ៊ិន សុភិន បាននិយាយទៀតថាក្នុងការប្រកួតប្រជែងពានរង្វាន់បាល់ទាត់ហ្វូតសាលថ្នាក់ជាតិឆ្នាំ2020​គឺក្រុមកីឡាបាល់ទាត់របស់យើងបានតស៊ូរតាំងពីជាង២០ក្រុមដំបូងរហូតមកសល់៨ក្រុមនិងទម្លាក់ក្រុមជើងខ្លាំងផ្សេងៗទៀតទើបឆ្លងដល់វគ្គ៤ក្រុមចុងក្រោយនេះ។លោករំពឹងថាការសាមគគ្គីរបស់ក្រុមខ្លួននិងអាចទទួលបានលទ្ធផលល្អហើយជោគជ័យ។

សូមបញ្ជាក់ដែរថាឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញនិងជម្រុះច្រើនក្រុមទីបំផុតក្រុមកីឡាបាល់ទាត់តារាមហាហង្សដែលមានឈ្មោះថាមហាហង្សអលស្តារ F C បានឈានទៅកាន់វគ្គ៤ក្រុមចុងក្រោយនៃពានរង្វាន់បាល់ទាត់ហ្វូតសាលថ្នាក់ជាតិឆ្នាំ2020៕